adverise with khmeread 1

រូបថត​មួយ​សន្លឹក​នេះ​បាន​បញ្ជាក់ថា Seolhyun ជា​ស្រី​សិច​ស៊ី​ជាងគេ​ក្នុង K-pop

​    ​ជាមួយនឹង​មន្ត​ស្នេហ៍ និង​ភាព​ទាក់ទាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ សមាជិក​ក្រុម AOA នាង Seolhyun ពិតជា​កំពូល​តារា​ស្រី​ដ៏​ពិតប្រាកដ​ម្នាក់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​នាពេល​បច្ចុប្បន្ននេះ​។​

​    ​ទោះបីជា​តារាចម្រៀង​មកពី​ផលិតកម្ម FNC Entertainment រូបនេះ​បាន​បង្អួត​មន្ត​ស្នេហ៍​ដ៏​ពិសេស​របស់​នាង​ជារឿយៗ​ក្នុងអំឡុង​ការថត​ខ្សែភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​នាពេល​កន្លងមក ប៉ុន្តែ​បណ្តា​ប្រិយមិត្ត​មួយចំនួន​បាន​ទទួលស្គាល់ថា​នាង​ពិត​ជាមាន​ភាពលេច​ធ្លោ​ជាមួយនឹង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​នៅ​ឆាក​តន្ត្រី​ផងដែរ​។​

​    ​ជាការ​ពិត Seolhyun បានបង្ហាញ​ឱ្យឃើញ​ម្តង​ហើយ​ម្តង​ទៀតថា ក្បាច់​រាំ​របស់​នាង​ពិតជា​មាន​ភាព​សិច​ស៊ី និង​មាន​ភាព​ទាក់ទាញ​ជាទីបំផុត នោះ​ហើយ​ជា​មូល​ហេតុដែល​នាង​តែងតែ​ជា​អ្នកដឹកនាំ​ក្រុម និង​នៅ​កណ្តាល​គេ​ជានិច្ច​នោះ​៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់