adverise with khmeread 4d6e201b 6836 4cde 948f b4993f7fd9a8

ស្ត្រី​ម្នាក់​ចាក់​ប្តី​ចុង​សម្លាប់ ខណៈ​មក​ចាប់យក​ទៅផ្ទះ​វិញ​

    កំពង់ធំ ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កើតឡើង​នៅ​ភូមិជាយ​សំពៅ​ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង១៧ ​និង​៣០នាទី​យប់​ដោយ​ស្ត្រី​ម្នាក់​បាន​ចាក់​លើ​ប្តី​ចុង​ដែល​លែងលះគ្នា​ហើយ​នោះ បណ្តាលឱ្យ​ស្លាប់ ហើយ​គេច​បាត់។​

    ប៉ូលិស​និ​យ​យ​ថា អំពើហិង្សា​នេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ឡាក់ ផាត ភេទស្រី អាយុ​៤៧​ឆ្នាំ បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ អោក ឆាំ ប្រុស អាយុ៣៩ឆ្នាំ (​ត្រូវជា​ប្តី​ចុង​)​ពីរ​កាំបិត ត្រូវចំ​លើ​ដោះ​ខាងឆ្វេង១ ​និង​ចង្កេះ​ខាងស្តាំ១ កន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅក្បែរ​ជណ្តើរ​មុខផ្ទះ​។​

    ប៉ូលិស​បន្តថា មូលហេតុ​គឺ ប្តី​ចុងឈ្មោះ អោក ​ឆាំ នេះ​បាន​លែងលះ​ជាមួយ​ជនសង្ស័យ​យូរហើយៗ ជនសង្ស័យ​បានមក​យកប្តី​ដើម​របស់ខ្លួន​វិញ ។ ស្រាប់តែ​ថ្ងៃនេះ​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​មករក​ចាប់​ជនសង្ស័យ​ត្រឡប់​ទៅវិញ។ ពេលនោះ​ក៏មាន​ការប្រតាយប្រតប់​គ្នា នារី​ជា​ជនសង្ស័យ​បាន​ស្រែក​ឲ្យ​លែង តែ​ជនរងគ្រោះមិន​ព្រម​លែង ជនសង្ស័យ​ស្រវា​បាន​កាំបិត​នៅ​ជិត​នោះ​ចាក់ ពីរ​កាំបិត ហើយ​រត់​គេចខ្លួនបាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់