adverise with khmeread Untitled

អ្វី​ទៅជា​បាតុភូត​រលក​កម្តៅ El Nino និង​រលក​ត្រជាក់ La Nina?

    ​El Nino និង La Nina គឺជា​រលក​អាកាសធាតុ​ដ៏​ស្មុគស្មាញ ដែល​កើតចេញពី​បម្រែបម្រួល​សីតុណ្ហភាព​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ស្រប​នឹង​ខ្សែ​អេក្វាទ័រ​។​

​    ​El Nino និង La Nina គឺជា​រលក​ពីរ​បញ្ច្រាស់​គ្នា ដែល​គេ​ហៅថា​ជាវ​ដ្ត​នៃ​ការ​យោល​ទៅ​យោល​មករ​បស់រ​លកក​ម្តៅ​អែល​នី​ណូ​ខាងត្បូង (ENSO)​។ ENSO​គឺជា​ពាក្យ​វិទ្យាសាស្ត្រ​មួយ​ដែល​រៀបរាប់​អំពី​ការឡើង​ចុះ​សីតុណ្ហភាព​រវាង​មហាសមុទ្រ​និង​បរិយាកាស​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ដែល​ស្រប​ខ្សែ​អេក្វាទ័រ​ខាងកើត​និង​ភាគ​កណ្តាល​។​

​    ​La Nina ជួនកាល​ត្រូវគេ​សំដៅលើ​រលក​ត្រជាក់​នៃ ENSO ហើយ El Nino ត្រូវគេ​ចាត់ទុកជា​រលក​កម្តៅ​នៃ ENSO​។ រលក​សីតុណ្ហភាព​ចេញពី​ផ្ទៃ​ទឹក​ធម្មតា​នេះ​អាចមាន​ផលប៉ះពាល់​ទ្រង់ទ្រាយ​ធំ​មិនមែន​ត្រឹមតែ​ដំណើរការ​របស់​មហាសមុទ្រ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាកាសធាតុ និង​សីតុណ្ហភាព​សកលលោក​ទាំ​ង​មូល​ទៀតផង​។​

​    ​បាតុភូត El Nino និង La Nina ជាធម្មតា​កើតឡើង​រយៈពេល ៩ ទៅ ១២ ខែ ប៉ុន្ដែ​ពេលខ្លះ​ព្រឹត្តិការណ៍​នេះ​អាច​អូស​បន្លាយពេល​រហូតដល់​រាប់​ឆ្នាំ​ឯណោះ​។ ខណៈ​ប្រេកង់​រលក​កម្តៅ​និង​រលក​ត្រជាក់​នេះ​ប្រែប្រួល​មិន​ទៀងទាត់ បាតុភូត El Nino និង La Nina តែង​កើត​ឡើងជា​មធ្យម​រៀងរាល់​ពីរ​ឆ្នាំ ទៅ​ប្រាំពីរ​ឆ្នាំ​ម្តង​។ ហើយ​ជាធម្មតា El Nino កើតឡើង​ញឹក​ជាង La Nina​។​

​    ​* អ្វី​ទៅជា El Nino ?
​    ​El Nino មានន័យថា​ជា ក្មេងប្រុស​តូច ឬ កូន​ព្រះ​យ៉េ​ស៊ូ ក្នុង​ភាសា​អេស្បាញ​។ ពាក្យ El Nino មាន​ប្រភពដើម​ចេញពី​អ្នកនេសាទ​នៅ​អាមេរិក​ខាងត្បូង​ក្នុង​សតវត្សរ៍​ទី​១៦០០ ជាមួយនឹង​ការលេចឡើង​នៃ​ទឹក​ក្តៅ​មិនធម្មតា​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។ ឈ្មោះ​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ​ផ្ដោតលើ​ពេលវេលា​នៃ​ឆ្នាំ (​រង្វង់​ខែធ្នូ​) ដែល​អំឡុង​ពេលនោះ​ព្រឹត្តិការណ៍​កម្ដៅ​ទឹក​នេះ​បានកើត​ឡើង​។​

​    ​El Nino សំដៅ​ទៅលើ​ទំនាក់ទំនង​អន្តរ​កម្ម​រវាង​អាកាសធាតុ​បរិយាកាស​សមុទ្រ​ទ្រង់ទ្រាយ​ធំ និង កម្ដៅ​មិន​ទៀងទាត់​ក្នុង​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងកើត និង​កណ្តាល​។ 

​    ​អ្វី​ទៅជា La Nina ?
​    ​La Nina មានន័យថា ក្មេងស្រី​តូច ជា​ភាសា​អេស្បាញ​។ La Nina ពេលខ្លះ​ត្រូវបាន​គេ​ហៅថា El Viejo, anti-El Nino ឬក៏​ជាធម្មតា​ហៅថា​ជា "​ព្រឹត្តិការណ៍​ត្រជាក់​"​។​

​    ​ព្រឹត្តិការណ៍ La Nina សំដៅ​ទៅលើ​អំឡុងពេល​នៃ​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ក្រោម​មធ្យម (​ត្រជាក់ ៣ ទៅ ៥ អង្សា​) នៅ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​កណ្តាល និង​ខាងកើត​។ ផលប៉ះពាល់​អាកាសធាតុ​ពិភពលោក La Nina ផ្ទុយ​ពី​ផលប៉ះពាល់​របស់​បាតុភូត El Nino បានន័យថា El Nino ជា​អ្នក​បញ្ចេញ​រលក​កម្តៅ រីឯ La Nina ជា​អ្នក​បញ្ចេញ​រលក​ត្រជាក់​។ 

​    ​អំឡុង​ឆ្នាំ​នៃ​បាតុភូត La Nina សីតុណ្ហភាព​រដូវរងា​រ​គឺ​ពុំ​សូវ​ត្រជាក់​ប៉ុន្មាន​ទេ​នៅ​អាស៊ីអាគ្នេយ៍ និង​ត្រជាក់​ខុសធម្មតា​នៅ​អាស៊ី​ភាគ​ពាយ័ព្យ​៕

 

adverise with khmeread
ប្រភព៖ NASA

អ្នកនឹងចូលចិត្ត

មតិយោបល់