adverise with khmeread 4eaababa bcc9 4047 9016 d4035e3e042e

ឃាត់​ស្ត្រី​ម្នាក់​បើក​លេងល្បែង​កន្ទុយលេខ​

      កណ្ដាល ៖ ប៉ូលិស​បាន​បើក​កិច្ច​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ល្បែង​ស៊ីសង​កន្ទុយ​លេខនា​ថៃ្ង​ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៣ ​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ ជនល្មើស​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក​ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់។​

      ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ ថា​ន់ ថេ​ន ភេទ​ស្រី ​អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់​បន្លែ ​និង​កត់​កន្ទុយលេខ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សម្ភារៈ​ចាប់យក​មាន​ ៖ ១-​ទូរស័ព្ទដៃ០៣​គ្រឿង ម៉ា​កអិល​០១​គ្រឿង ,​ម៉ាកនូ​គា​ចុច​ពិល០១គ្រឿង ,​ម៉ាក​ខេ​ម​ផូ​ន​០១​គ្រឿង ,២-​កាស ០១ ,៣-​ក្រដាស់​ល​ទ្ឋ​ផល​ចេញ​លេខឆ្នោត​ប្រចាំ​ថៃ្ង០៣​ដុំ​ ​,៤-​តារាង​កត់​លេខឆ្នោត​ថៃ្ង​ទី​១១.០៥.២០១៦ ចំនួន​០២​ក្បាល មាន​ទ្រប់​កា​បោ​ន​ និង​៥-​លុយ​រៀល​៩១៣.០០០(​កៅសិប​មួយ​ម៉ឺន​បី​ពាន់​រៀល​)​។​

      ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ទទួលបាន​ព័ត៌មាន ចុះទៅ​បង្ក្រាប ឃាត់​ជនល្មើសបាន​០១​នាក់ រួមទាំង​វត្ថុតាង សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការតាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់