adverise with khmeread F97266f9 3f2e 49fb 8442 7b8e6e82e43b %281%29

ឃាត់​បុរស​២​នាក់​ពីបទ​ចោរកម្ម​

    ឧ​ត្ត​រមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក អន្លង់វែង​ឃាត់ខ្លួន​នា​រសៀល​នៅ​ថ្ងៃ​១១​ ខែឧសភា ​ឆ្នាំ​២០១៦ ពីបទ​ចោរកម្ម នៅ​ភូមិថ្នល់បំបែក ឃុំ​​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃ​១១ ខែ​ឧសភា​ ឆ្នាំ​២០១៦ ម៉ោង៨​ព្រឹក​ប៉ូលិស​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ស៊ឹម ប្រា​ង​ ភេទ​ស្រី អាយុ៣២​ឆ្នាំ ​រស់នៅ​ភូមិ ថ្នល់បំបែក ឃុំអន្លង់វែង ស្រុក​អន្លង់វែងថា ​"នៅ​យប់​ថ្ងៃ​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ជន​ពុំ​ស្គាល់មុខ​ចូល​លួច​ម៉ាស៊ីន​កាត់ឈើ ដែល​ទុក​នៅក្រោម​ផ្ទះ​"។​

    ក្រោយ​ទទួលបាន​បណ្តឹង​កម្លាំង​ប៉ូលិស​ជំនាញ​នៃ​អធិការដ្ឋា​ន​ប៉ូលិស​ស្រុក​អន្លង់វែង បានធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ០២នាក់​ ៖ ទី១.​ឈ្មោះ ក​យ វៃ ភេទ​ប្រុស ​អាយុ១៨ឆ្នាំ​រស់នៅ​ភូមិ កណ្តាល​ក្រោម ឃុំ​-​ស្រុក​អន្លង់វែង​ ​និង​ទី២.​ឈ្មោះ លន់ ឡេ​ម ភេទប្រុស ​អាយុ២០​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​-​ស្រុក អន្លង់វែង​។​

    បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា "​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចូលទៅ​លួច​ម៉ាស៊ីនកាត់ឈើ​នៅ​ក្រោមផ្ទះ​ជនរងគ្រោះ​ពិតប្រាកដ​មែន​"​។​

    បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់