adverise with khmeread Index

អតីតកីឡាករបាល់ទាត់ដ៏មានឥទ្ធិពលលោក Jimmy Hill ទទួលមរណភាពក្នុងអាយុ ៨៧ ឆ្នាំ ដោយសារជំងឺចាស់វង្វេង

អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមរូបនេះនឹងត្រូវបានចងចាំជារៀងរហូតថាជាបុគ្គលដែលមានឥទ្ធិពលបំផុតមួយរូបក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់អង់គ្លេស ដោយគាត់បានបំពេញតួនាទីការងារជាច្រើនក្នុងរយៈពេល ៥០ ឆ្នាំមកនេះ។

គាត់បានចាប់ផ្តើមលេងបាល់អាជីពដំបូងជាមួយក្លឹប Brentford មុននឹងផ្លាស់ទៅ Fulham ជាកន្លែងដែលគាត់បានលេងជាង ៣០០ ប្រកួតមុននឹងចូលនិវត្តន៍នៅអាយុ ៣៣។

លោក Jimmy Hill ក៏បានដឹកនាំសមាគមកីឡាបាល់ទាត់អាជីពផងដែរ និងបានគ្រប់គ្រងក្លឹប Coventry City ចំនួនប្រាំមួយឆ្នាំ ហើយក៏បានធ្វើជាពិធីករក្នុងកម្មវិធី Match of the Day ពីឆ្នាំ ១៩៧៣ ដល់ ១៩៩៨។

ក្នុងសេច​ក្តីថ្លែងការណ៍មួយ ភ្នាក់ងាររបស់គាត់គឺលោក Jane Morgan បាននិយាយថា "វាជាទុក្ខក្រៀមក្រំយ៉ាងខ្លាំងដែលអ្នកស្រី Bryony Hill និងបុត្រាបុត្រី របស់លោក Jimmy Hill បានប្រកាសពីការលាចាកលោករបស់លោក Jimmy Hill ក្នុងអាយុ ៨៧ ឆ្នាំ បន្ទាប់ពីការតស៊ូជាមួយជំងឺចាស់វង្វេងអស់រយៈពេលដ៏យូរមក។ អ្នកស្រី Bryony Hill បាននៅជិតគាត់ជានិច្ច"។

គាត់ក៏បានធ្វើបដិវត្តន៍ពីរបៀបក្នុងការធ្វើការផ្សាយការប្រកួតបាល់ទាត់ ដោយបានណែនាំឲ្យមានពិធីករបាល់ទាត់ក្នុងអំឡុងពេលការប្រកួត World Cup 1970 នៅកម្មវិធី London Weekend ផងដែរ។

លោក Jimmy Hill បានរៀបការចំនួនបីដង ដោយប្រពន្ធទីបីរបស់គាត់គឺអ្នកស្រី Bryony ក្នុងពេលថ្មីៗនេះបានសារភាពថា ជំងឺចាស់វងេ្វងរបស់គាត់បានធ្វើលោកស្រីមិនប្រាកដថា គាត់ចាំលោកស្រីតទៅទៀតនោះទេ។

លោក Jimmy Hill នឹងត្រូវបាននឹករលឹកយ៉ាងខ្លាំងដោយសហគមបាល់ទាត់អង់គ្លេស (FA) និងត្រូវគេចងចាំជានិច្ចចំពោះកេរដំណែលដ៏មោទនភាពដែលលោកបន្សល់ឲ្យ៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់