adverise with khmeread D426b95f 48a2 4e04 9671 f540b5f22beb

ចោរប្លន់​ម្នាក់​គេចខ្លួន​ពី​មូលដ្ឋាន​បាន​៩​ឆ្នាំ​ត្រឡប់មកវិញ​ជាប់​ខ្នោះ​

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​ម្នាក់ទៀត​តាម​អំណាច​ដីកា​តុលាការខេត្ត​បាត់ដំបង​ពីបទ​ប្លន់ បន្ទាប់ពី​រត់គេចខ្លួន​ពី​មូលដ្ឋាន​អស់​រយៈពេល​៩​ឆ្នាំ​មកហើយក្តី។​

    ប៉ូលិស​និយាយថា ក្រោម​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នេះ​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​ចំនួន​១នាក់​បន្ថែមទៀត​នៅក្នុង​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក​ក្នុង​មួយរយៈ​ពេលកន្លងមក​នេះ​។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​បុរស​ខាងលើនេះ យោងតាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៣២ ដប​ចខ ចុះ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៩ របស់​ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​បាត់ដំបង ប៉ាក ឡាយ​យី ​យើង​ចាប់ខ្លួន​ជនល្មើស​បាន​ចំនួន​១​នាក់​ទៀត​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ នូវ ផានិត ហៅ​វិត ភេទ​ប្រុស មុន​ប្រព្រឹត្តិ​បទល្មើស​រស់​នៅ ភូមិ​អញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង បាន​ប្រព្រឹត្តិ​បទ ប្លន់​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០០៧ ​រត់គេចខ្លួន​បាន​ពី​មូលដ្ឋាន​រយៈពេល​៩​ឆ្នាំ​។​

    ប៉ូលិស​បន្តទៀតថា ក្នុង​វិធានការ នៃ​ការអនុវត្ត​ដីការបស់​តុលាការ ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​កំពុង​ចាត់វិធានការ​អនុវត្ត​លើ​ការងារ​នេះ​យ៉ាង​ក្តៅគគុក​បើទោះបីជា​ជនល្មើសគេចខ្លួន ពី​មូលដ្ឋាន​យូរប៉ុណ្ណា និង​ទៅដល់​ទីណា​ក៏ត្រូវ​តែ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់