adverise with khmeread 9871fd81 6be1 467a ba20 060e6ea07314

ឃាត់បុរសល្មោភកាមម្នាក់ចាប់កុមារីអាយុ១១ឆ្នាំ២នាក់​រំលោភបានសម្រេច​

    ព្រៃវែង ៖ ប៉ូលិស​ការិយាល័យ​កណ្តា​ល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង ​បាន​ឃាត់​បុរស​ម្នាក់​កាល​ពី​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​ករណីរំលោភ​សេពសន្ថវៈ​លើ​អនីតិជន​២​នាក់​បានសម្រេច​ក្នុង​ម្នាក់ៗ​ចំនួន​៤​លើក​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា​កន្លងទៅនេះ​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១១​ ខែឧសភា ​ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​បានទទួល​ប​ណ្តឹ​ង ពី​​ឈ្មោះ​គង់ សំអឿន ភេទ​ស្រី អាយុ​៦៩​ឆ្នាំ និង​ឈ្មោះ បា ស្រីរ័ត្ន ភេទ​ស្រី អាយុ៣៣​ឆ្នាំ នៅ​ភូមិ​ក្រចាប់​លើ ឃុំ​ពាម​មុន្ទា ស្រុក​កំពង់ត្របែក​ បាន​ប្តឹង​រាយការណ៍​ថា "កាលពី​ថ្ងៃ​​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​ព្រឹក​ឈ្មោះ យូ ណាត ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​នៅ​ភូមិ ឃុំ​ជាមួយគ្នា​បាន​ចាប់រំលោភ​លើ​កូនស្រី​ និង​ចៅ​របស់​ពួកគាត់ អាយុ​១១​ឆ្នាំ​បាន​​សម្រេច​ក្នុង​ម្នាក់ៗ​បាន​៤​លើក។​

    បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​​ដំបូង​ខេត្តព្រៃវែង ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់