adverise with khmeread Bebe6c6b 316a 4bf8 b270 b618ee859139

ប៉ូលិស​ឃាត់​សង្ឃ​៤​អង្គ ​និង​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ស្វាយរៀង

      ស្វាយរៀង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៦ បាន​ចុះ​សហការ​ជាមួយ​អធិការ​ប៉ូលិស​ស្រុក​ស្វាយទាប និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ព័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប បាន​ឃាត់ខ្លួន​ឈ្មោះ រ៉ាត់ ទូច ប្រុស​អាយុ៣១ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ។​

      ប្រតិបត្តិកា​នេះ​ប៉ូលិស​ដកហូត​សម្ភារៈ មាន ម៉្សៅ​ក្រាម​ព​ណ៌ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន៤កញ្ចប់​តូច និងសំភារៈប្រើប្រាស់​មួយចំនួន​។​

      ដោយមាន​ការសារភាព​ពី​ឈ្មោះ រ៉ាត់ ទូច ថា​ខ្លួន​ប្រើ​ថ្នាំញៀន​ជាមួយ​លោកសង្ឃ​ចំនួន​៤អង្គ​ទៀត​គឺមានព្រះនាម ទី១-​ព្រះនាម ខឹម ឌី ព្រះជន្ម១៧ព្រះវស្សា​, ទី២-ព្រះនាម នូ សា​វិ ព្រះជន្ម១៧ព្រះវស្សា​, ទី៣-ព្រះនាម អ៊ុំ ភា​រំ ព្រះជន្ម១៥ព្រះវស្សា​, និងទី៤-​ព្រះនាម ពៅ ស្វាយ ព្រះជន្ម១ ព្រះវស្សា ​លទ្ធផល​ធ្វើតេស្ត​ទឹក​ម៉ូត(ឬទឹកនោម) វិជ្ជមាន ពោល​គឺមាន​សារជាតិ​ញៀន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់