adverise with khmeread 1

ហេតុផល​ដែល​គាត់​ដាក់​សាប៊ូដុំ​ក្រោម​ស្រោមពូក​នឹងធ្វើ​ឱ្យ​លោកអ្នក​សាកល្បង​តាម​នៅ​យប់​នេះ​ជាមិនខាន​!

     នៅពេល​យើង​ដើរ​ច្រើន​ឬ​ឈរ​យូរ​ជើង​យើង​នឹង​ចាប់ផ្តើម​រោយ​ចុក​ស្រពន់​។ ហើយ​អាកា​រៈ​នេះ​នឹង​រើ​ខ្លាំង​នៅពេល​គេង​លក់​កណ្តាល​អា​ធ្រា​ត្រ​។ វា​បង្ក​ឱ្យ​មនុស្ស​មាន​អារម្មណ៍​មិន​ស្រណុក និង​រសាប់រសល់​ពេញ​ខ្លួន ជាពិសេស​មនុស្ស​វ័យ​ក​ណ្តា​ល និង​ចាស់ជរា​។ 

​    ​មួយវិញទៀត ប្រសិនបើ​លោកអ្នក​ខ្សោយក្រលៀន កើត​ជំងឺ​ទឹកនោមផ្អែម ញៀន​សុរា លេបថ្នាំ​ជាប្រចាំ និង​មានគភ៌ ក៏​អាចមាន​អាកា​រៈ​ចុក​ជើង​រាល់ពេល​រាត្រី​ផងដែរ​។ 

      ​លោកអ្នក​អាច​បញ្ឈប់​រោយ​ជើង​និង​ចុក​ជើង​តាមរយៈ​ការ​ម៉ាស្សា ងូតទឹក​ក្តៅ​ឧណ្ហៗ ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ទោះយ៉ាងណា គេ​មាន​ល្បិច​សាមញ្ញ​មួយ​អាច​បញ្ឈប់​អា​ការៈឈឺ​ចុកចាប់​ក្នុង​ជើង​នេះ​បាន ដោយ​គ្រាន់តែ​ដាក់​សាប៊ូដុំ​ក្រោម​ស្រោមពូក​តែប៉ុណ្ណោះ​។ 

​    ​វេជ្ជបណ្ឌិត​ក៏​មិនដឹងថា​ហេតុអ្វី​បានជា​សាប៊ូដុំ​អាច​ព្យាបាល​អា​ការៈឈឺ​ជើង​នោះដែរ ប៉ុន្តែ​មនុស្ស​មួយចំនួន​ជឿថា ជាតិ​ម៉ាញ៉េ​ស្យ៉ូ​ម​ក្នុង​សាប៊ូដុំ​គឺជា​អ្នក​បញ្ឈប់​ការឈឺចាប់​។ កង្វះ​ជាតិ​កាល់​ស្យ៉ូ​ម​នេះហើយ​ជា​មូលហេតុ​ឈានមុខ​គេ​ដែល​បង្ក​ឱ្យ​មនុស្ស​ឈឺ​ជើង និង​ចុក​ជើង​។  

​    ​វេជ្ជបណ្ឌិត​លោក Oz បាន​និយាយថា សាប៊ូដុំ​ធ្វើ​ពី​ផ្កា​ឡា​វេន​ឌ័​រ (Lavender) នឹង​ជួយ​សម្រួល​ដល់​សាច់ដុំ​ជាមួយ​ក្លិន​ធម្មជាតិ​របស់​វា​៕

 

adverise with khmeread
ប្រភព៖ រី​ស៊ី​ពី​ហ្វ័​រ​ណេ​ត​ឆឺ​រ៉​ល​រី​មិន​ឌី​

អ្នកនឹងចូលចិត្ត

មតិយោបល់