adverise with khmeread 2615a2ec

ល្បី​ថា​ក្បួន​មើល​ម្រាមដៃ​របស់​កូរ៉េខាងត្បូង​ឆុត​! អ៊ីចឹង​មួយណា​ជា​ម្រាមដៃ​របស់​អ្នក​?

    ​ក្បួន​មើល​ម្រាមដៃ​មាន​ច្រើនបែប​ច្រើន​សណ្ឋាន ប៉ុន្តែ​ក្បួន​មើល​ប្រវែង​កូនដៃ​មួយ​នេះ​គឺមាន​ប្រភព​ចេញពី​កូរ៉េខាងត្បូង ដែល​វា​មាន​លក្ខណៈ​ឆុត​ជាង​ក្បួន​ផ្សេងៗ​ប្រសិនបើ​បៀ​ប​ធៀប​គ្នា​។ 

​    ​១. កូនដៃ​ខ្លី​
​    ​កូនដៃ​ខ្លី​ក្នុងករណីនេះ​គឺមាន​កម្ពស់​មិន​ដល់​ថ្នាំងដៃ​ទីមួយ​នៃ​ម្រាមដៃ​នាង​ទេ​។ មនុស្ស​ដែលមាន​កូនដៃ​ខ្លី​ជា​មនុស្ស​អៀនប្រៀន និង​អភិរក្សនិយម ប៉ុន្តែ​ពួកគេ​រាង​កម្សត់​បន្តិច​ព្រោះ​ពុំ​សូវ​សម្បូរ​បងប្អូន​សាច់ញាតិ​ទេ​។ ពួកគេ​មាន​ក្តី​សុបិន និង​គោលដៅ​ធំ​ប៉ុន​មហាមេឃ ប៉ុន្តែ​ភាគច្រើន​ខ្លាច​មិន​ហ៊ាន​សម្រេច​ក្តី​សុបិន​ខ្លួនឯង​នោះទេ​។ ប្រសិនបើ​ពួកគេ​ហ៊ាន ពួកគេ​នឹង​អាច​សម្រេចបាន​គ្រប់​អ្វីៗ​ដែល​ពួកគេ​ចង់​។ ពួកគេ​ជាម​នុស្ស​ពូកែ​យកចិត្តទុកដាក់ រួសរាយ​រាក់ទាក់ និង​មាន​បេះដូង​ចិត្តល្អ​បរិសុទ្ធ​។​

​    ​២. កូនដៃ​កម្ពស់​មធ្យម​
​    ​កូនដៃ​នេះ​មាន​កម្ពស់​ស្មើ​ថ្នាំង​ទីមួយ​នៃ​ម្រាមដៃ​នាង​។ មនុស្ស​ដែលមាន​កូនដៃ​បែបនេះ​មាន​ច​រិ​ក​លក្ខណៈ​ចាស់ទុំ និង​មាន​ទឹកចិត្ត​នឹងធឹង​សម្បើម​ណាស់ ប៉ុន្តែ​ជួនកាល​ពួកគេ​ស្អប់​ការរំខាន​ណាស់​។ ដោយសារ​ហេតុនេះ ទើប​មនុស្ស​ជំពូក​នេះ​ចិត្តដាច់​ខ្លាំងណាស់​។ 

​    ​៣. កូនដៃ​វែង​
​    ​កូនដៃ​វែង​គឺ​សំដៅលើ​កូនដៃ​ដែលមាន​ប្រវែង​លើស​ថ្នាំងដៃ​ទី ១ នៃ​ម្រាមដៃ​នាង​។ នេះ​មានន័យថា មនុស្ស​បែបនេះ​មាន​សន្តាន​ចិត្តល្អ និង​ពោរពេញ​ដោយ​ទឹកចិត្ត​អំណរ​សាទរ​ចំពោះ​មនុស្ស​គ្រប់គ្នា​។ ពួកគេ​ជាម​នុស្ស​ចូលចិត្ត​ស្វែងរក​ការចាប់អារម្មណ៍ ហើយ​ជាម​នុស្ស​លេចមុខ​លេច​មាត់​គ្រប់​ព្រឹត្តិការណ៍​។ ពួកគេ​ជា​មនុ​ស្សមាន​មន្ត​ស្នេហ៍ បើជា​មេដឹកនាំ​មាន​គេ​ស្រឡាញ់​ចូលចិត្ត​ច្រើន​...​ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​នៅ​កៀកកើយ ឬ​នៅក្បែរ​ខ្លួន​មនុស្ស​ប្រភេទ​នេះ​។ ធៀប​នឹង​មនុស្ស​ម្រាមដៃ​ពីរ​ប្រភេទ​ខាងលើ មនុស្ស​ជំពូក​នេះ​មាន​ទេពកោសល្យ​ល្អ​ជាង ប៉ុន្តែ​ក្នុង​ជីវិត​ពិត ពួកគេ​ត្រូវ​ខំប្រឹង​ធ្វើការ​ទាំង​លំបាក​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​ទាំងនោះ​៕

adverise with khmeread
ប្រភព៖ ហ្វូ​ត​អ៊ែន​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់