adverise with khmeread 321

ប្រជុំ​វិធីសាស្ត្រ​ជម្រុះ​រោម​មុខ​ឥត​ប្រើ​គីមី​, លោកអ្នក​អាច​ជ្រើសរើស​វិធី​ណាមួយ​បាន​តាមចិត្ត​!

    ​ស្ត្រី​ជាច្រើន​មាន​រោម​មុខ​ដុះ​ច្រើន​លើ​មុខ ដែល​អាចជា​បញ្ហា​មួយ​រំខាន​ដល់​ភាព​ទន់​រលោង​របស់​ស្បែក​។ ដោយសារតែ​បញ្ហា​នេះ ពួកគេ​បាន​ស្វះ​ស្វែងរក​គ្រប់​វិធី​ព្យាបាល​ទាំងអស់ ទោះ​ត្រូវ​ចំណាយ​ថ្លៃ​ក៏ដោយ​។ 

​    ​រោម​មុខ​ច្រើន​អាច​ជម្រុះ​ចេញ​បានជា​មួយ​ម៉ា​សមុខ​ធម្មជាតិ​ហើយ​និង​មិន​ប៉ះពាល់​ដល់​ស្បែក​ថែមទៀត​។ 

​    ​ខាងក្រោម​នេះ​គឺជា​រូបមន្ត​ម៉ាស​បក​រោម​មុខ​មួយចំនួន ដែល​អាចជួយ​កម្ចាត់​រោម​មុខ​ដែល​មិន​ចង់បាន​។ លោកអ្នក​ប្រហែលជា​មិន​ទទួលបាន​លទ្ធផល​ពេញចិត្ត​ភ្លាមៗ​ទេ ប៉ុន្តែ​សូមកុំ​បោះបង់ ព្រោះ​លោក​អ្នកនឹង​កម្ចាត់​រោម​ទាំងនេះ​អស់​ជា​រៀងរហូត​នៅពេល​ប្រើប្រាស់​ការព្យាបាល​ខាងក្រោម​ញឹកញាប់​។ 

​    ​១. ម៉ាស​មុខ​រមៀត​
​    ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ប៉ិៗ​។ លាប​លើ​រោម​ដែល​ចង់​ជម្រុះ រួច​ទុកឱ្យ​ស្ងួត​។ បន្ទាប់មក បក​ម៉ាស​នោះ​ចេញ​ដោយ​ប្រើ​សំឡី​ជ្រលក់​ទឹក​ក្តៅ​។ ធ្វើតាម​វិធី​ព្យាបាល​នេះ​ឱ្យបាន​ញឹកញាប់​។ 

​    ​២. ម៉ាស​ម្សៅ​រមៀត ទឹកដោះគោឆៅ និង​ម្សៅ​បំពង​មាន់​
​    ​ដាក់​ម្សៅ​បំពង​មាន់ ៦ ស្លាបព្រា​បាយ ទឹកដោះគោឆៅ​កន្លះ​កែវ (១៤០ មិ​ល្លី​លីត្រ​) ម្សៅ​រមៀត ១ ស្លាបព្រា​បាយ រួច​លាយ​ចូលគ្នា​ឱ្យ​សព្វ​។ បិត​វា​លើ​មុខ​ទុកចោល ២៥ នាទី​។ ដក​វា​ចេញ​ថ្នមៗ​នៅពេល​ស្ងួត​។ ប្រសិនបើ​ម៉ាស​នេះ​ទន់​ពេក សូម​បន្ថែម​ម្សៅ​បំពង​មាន់ ឬ​ប្រសិនបើ​វា​រឹង​ពេក​សូម​បន្ថែម​ទឹកដោះគោឆៅ​។ 

​    ​៣. ម៉ាស​ទឹក​ដំឡូងបារាំង និង​សណ្តែកក្រហម​
​    ​លាយ​ទឹក​ដំឡូងបារាំង​ចំនួន ២ ទៅ ៣ ផ្លែ និង សណ្តែកក្រហម​កិន​ម៉ដ្ឋ​មួយ​កូនចាន​តូច រួច​ទុកចោល​មួយ​យប់​ក្នុង​ទូទឹកកក (​កន្លែង​ត្រជាក់​ល្មម​)​។ បន្ទាប់មក សូម​ដាក់​ទឹកក្រូច​ភ្លា ៤ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ រួច​បិត​លើ​មុខ​។ បន្ទាប់ពី​វា​ស្ងួត សូម​បក​ពីមុខ​ថ្នមៗ​។ 

​    ​៤. ម៉ាស​មុខទឹក​ឃ្មុំ​និង​ក្រូច​ភ្លា​
​    ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ទឹកក្រូច​ភ្លា​បី​បួន​ដំណក់​។ លាប​វា​លើ​មុខ និង​ទុកចោល ១៥ នាទី​។ បក​វា​ចេញ​តាមរយៈ​ការ​ម៉ាស្សា​ជាមួយ​កន្សែងពោះគោ​។ ធ្វើតាម​វិធី​នេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​សូមកុំ​រំពឹង​ជ្រុះ​រោម​អស់​ពីលើ​មុខ​ភ្លាមៗ​។ លោកអ្នក​ត្រូវការ​ពេលវេលា​ដើម្បីឱ្យ​វា​ជ្រុះ​ឱ្យអស់ និង​ត្រូវធ្វើ​វា​ឱ្យបាន​ច្រើនដង​។ 

​    ​៥. ម៉ាស​ស្ករស​និង​ទឹកឃ្មុំ​
​    ​លាយ​ស្ករស ១ ស្លាបព្រា​បាយ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ក្រូច​ភ្លា​បី​បួន​ដំណក់​។ ដាក់​វា​លើ​ភ្លើង​រយៈពេល ៣ នាទី​។ បន្ទាប់មក​ទុកឱ្យ​នៅ​ក្តៅ​ឧណ្ហៗ​។ រួច​បិត​លើ​តំបន់​មាន​រោម​លើ​មុខ​។ បន្ទាប់ពី​វា​ស្ងួត​សូមប​កវាប​ញ្ច្រា​ស់រោម​។ 

​    ​៦. ម៉ាស​ស៊ុត (​មាន់​ទា​)
​    ​លាយ​ស៊ុត​ស​១​គ្រាប់ ស្ករស ១ ស្លាបព្រា​បាយ និង​ម្សៅ​បំពង​មាន់ ១ ស្លាបព្រា​បាយ​។ លាយ​ចូលគ្នា​ឱ្យ​សព្វ រួច​បិត​លើ​មុខ​។ បក​ម៉ាស​ចេញ​បន្ទាប់ពី​វា​ស្ងួត​។ បក​ចេញពី​ចង្កា និង​បក​បញ្ច្រាស់​រោម​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់