adverise with khmeread 312321

នេះ​ជា​ហេតុផល​ដែល​អ្នក​គួរ​ដាក់​កូន​កញ្ចប់​អំបិល​តាម​ខ្លួន​នា​អំឡុង​ខែ​ក្តៅ​

​    ​ការចុះ​សម្ពាធ​ឈាម​អាច​បង្កឱ្យមាន​អាការៈរោគ​ដូចជា វិលមុខ សន្លប់ អស់កម្លាំង ក្អួតចង្អោ ពិបាក​ដកដង្ហើម ព្រិល​ភ្នែក ញ័រ​ទ្រូង គ្រុនញាក់ និង​ស្បែក​ស្អិត​។ នៅពេល​សម្ពាធ​ឈាមមាន​សភាព​ទាប​ខ្លាំង វា​អាច​បង្ក​ឱ្យ​ខ្វះ​លំហូរ​ឈាម​ចូលទៅ​សរីរាង្គ​ដូចជា ខួរក្បាល តម្រងនោម និង​បេះដូង​។ 

​    ​សម្ពាធ​ឈាម​ទាប​អាច​បង្កឡើង​ដោយ​ការ​ខ្សត់​ជាតិ​ទឹក​ក្នុង​ខ្លួន ដេក​នៅលើ​គ្រែ​យូរពេក កង្វះ​ជីវជាតិ​អាហារ បញ្ហា​បេះដូង មានគភ៌ ជំងឺ​ក្រពេញ Endocrine និង អាកា​រៈ​សរសៃប្រសាទ​។ ឱសថ​មួយចំនួន​ក៏​អាចធ្វើ​ឱ្យមាន​សម្ពាធ​ឈាម​ទាប​ផងដែរ​។ 

​    ​ប្រសិនបើ​លោកអ្នក​ជួប​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប លោកអ្នក​គួរ​បង្កើន​ជាតិ​ប្រៃ និង​ពិសា​ទឹក​ឱ្យ​ច្រើន​។ ប៉ុន្តែ​ដំបូង​ត្រូវ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​របស់លោក​អ្នក​ជាមុនសិន ក្រែងលោ​ជំងឺ​ប្រចាំកាយ​ខ្លះ​មិនអាច​ប៉ះ​ជាមួយ​អំបិល​បាន​។ ហើយ​ពេល​កំពុងមាន​សម្ពាធ​ឈាម​ទាប សូម​ចៀសវាង​ទទួលទាន​ជាតិ​ស្រវឹង និង​អាហារ​សម្បូរ​កាបូន​អ៊ី​ត្រាត​ខ្ពស់​ដូចជា នំប៉័ង បាយ មី និង​ដំឡូងបារាំង​។ 

​    ​ដើម្បី​បន្ធូរបន្ថយ​អា​ការៈថយចុះ​សម្ពាធ​ឈាម លោកអ្នក​គួរ​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​) រួច​ពិសា​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់