adverise with khmeread 0

ពពួកសត្វ​ល្អិត​និង​ប៉ារ៉ាស៊ីត​បង្ក​អា​ឡែ​ស៊ី​និង​រមាស់​ទាំងនេះ​អាច​សម្ងំ​នៅលើ​គ្រែ​របស់​អ្នក​! កម្ចាត់​វា​តាម​វិធី​សាមញ្ញ​នេះ​

​    ​ស្រោមពូក​និង​កន្ទេល​ដេក​តែង​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​និង​សត្វល្អិត​ជាច្រើន ដែល​បង្កបញ្ហា​ជាច្រើន ដូចជា អា​ឡែ​ស៊ី កណ្តាស់ ហៀរ​សំបោរ រមាស់ ហូរ​ទឹកភ្នែក ភ្នែក​ក្រហម ក្អក ។​ល​។ ពពួក​ប៉ារ៉ាស៊ីត​ទាំងនេះ​អាចរ​ស់បាន​ក្នុង​កន្លែង​ដែលមាន​បរិយាកាស​ត្រជាក់ និង​ក្តៅ​សើម​។ 

​    ​ប៉ារ៉ាស៊ីត​ទាំងនេះ​មិនអាច​រស់នៅ​ក្រោម​ពន្លឺ​ថ្ងៃ​បាន​នោះឡើយ ដូច្នេះ​ដើម្បី​កម្ចាត់​វា​ចេញ លោកអ្នក​គួរ​យក​ស្រោមពូក ឬ​កន្ទេល​ទៅ​ហាលថ្ងៃ​ចោល មុននឹង​ចាក​ចេញពីផ្ទះ​។ ពេល​ត្រូវ​ក្តៅ ប៉ារ៉ាស៊ីត​ទាំងនោះ​នឹង​ងាប់ ៩៩ ភាគរយ​។ ហើយ​មួយវិញទៀត ស្រោមពូក និង​កន្ទេល​គួរ​បោកគក់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ឱ្យបាន​យ៉ាងតិចណាស់​ក៏​រាល់ ២ សប្តាហ៍​ម្តង​ដែរ ព្រោះ​ទឹក​ក្តៅ​អាច​សម្លាប់​ពពួកសត្វ​ល្អិត​ប៉ារ៉ាស៊ីត​ទាំងនោះ​បាន ៩៩ ភាគរយ​ដូចគ្នា​។ 

​    ​ចុងក្រោយ លោកអ្នក​ត្រូវ​ប្តេជ្ញា​រក្សា​ទម្លាប់​ហាល​ស្រោមពូក និង​កន្ទេល​ឱ្យបាន​រាល់ថ្ងៃ ដើម្បី​បញ្ចៀស​បញ្ហា​សុខភាព ជាពិសេស​អា​ឡែ​ស៊ី​ស្បែក​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់