adverise with khmeread 4c40f14d 45f6 43df 99e5 0d9545a21f23

រថយន្ត​១​គ្រឿង​បាន​ប្រដេញ​បុក​ម៉ូតូ​សម្លាប់​យុវជន​ម្នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​

      ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​បាន​បើក​បំ​បុក​ម៉ូតូ​ បណ្តាលឱ្យ​យុវជន​ម្នា​ក់បាន​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​។​

      ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើ​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​រំលង​អា​ធ្រា​តឈានចូល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ព្រា​បស តាម​បណ្ដោយ​ផ្លូវ​២៤២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ លួ​ន ឌឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ និង​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទឹកដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

      ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ ម៉ាក​ស៊ុយ​ស៊ុ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FV.4537 ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​២៤២ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន។​

      ខណៈពេល​នោះ​ក៏មាន​រថយន្ត​បង្ក​មួយគ្រឿង​មិន​ចាំ​ម៉ាក បាន​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មានបំណង​បើ​កបំ​បុក​បុក​ម៉ូតូ​តែម្ដង ​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ​ម៉ូតូ​អូស​ជិត​៥០​ម៉ែត្រ​រង​ការខូចខាត​យ៉ាងដំណំ និង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បាន​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​។ ចំណែកឯ​ម្នាក់ទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ង​ន​។​

      ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​រថយន្ត​បង្ក​បាន​បើក​បំ​បុក​ម៉ូតូ​និង​ជនរងគ្រោះ​រួចហើយ ក៏បាន​បន្ថែម​ល្បឿន​បើក​រត់​គេចខ្លួនបាត់​តែម្ដង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ដេញតាម​ចាប់​ឡើយ​។​

      ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ធ្ង​ន​នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទៅ​រក្សាទុក​នៅឯ​អធិការ​ប៉ូលិស​ខណ្ឌដូនពេញ។​ ដោយឡែក​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់