adverise with khmeread Arsenal

Alexis Sanchez នឹង​ត្រលប់​មកវិញ​ក្នុង​ពាក់កណ្តាល​ខែមករា​ឆ្នាំ​ថ្មី​

Arsenal កំពុង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ធ្វើការ​ងារ​នេះ​ដោយ​គ្មាន Alexis Sanchez រហូតដល់​ឆ្នាំ​ថ្មី​។ ក្រុម​កាំភ្លើង​ធំ​កំពុង​ឆ្ពោះទៅ​រកពាន Premier League បន្ទាប់ពី​បាន​បំបាក់​ក្រុម​អ្នកមាន Man City ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ​នៅ​ទឹកដី Emirates ប៉ុន្តែ​ពួកគេ​នឹងត្រូវ​រក្សា​សន្ទុះ​របស់ខ្លួន​ដោយ​គ្មាន​កីឡាករ​ឆ្នើម Alexis Sanchez​។​

​លោកគ្រូ​បង្វឹក Arsene Wenger បានបញ្ជាក់​បន្ទាប់ពី​បំបាក់ Man City ថា Sanchez នឹងមិន​បាន​ចូល​លេង​រហូតដល់​ថ្ងៃ ១០ ខែមករា​ខាងមុខ នេះ​មានន័យថា​តារា​សញ្ជាតិ​ឈី​លី​រូបនេះ​នឹង​ខកខាន​បី​ប្រកួត​ឲ្យ Arsenal នៅ Premier League​។ Alexis Sanchez នឹង​ខកខាន​ដំណើរ​ទៅកាន់​ទឹកដី​របស់ Southampton ចំ​ថ្ងៃ Boxing Day និង​ការប្រកួត​ក្នុងផ្ទះ​ជាមួយ Bournemouth និង Newcastle នៅ​សប្តាហ៍​បន្តបន្ទាប់​។​

​រូបគេ​អាច​វិល​ត្រលប់​មកវិញ​ក្នុងការ​ប្រកួត FA Cup ជុំ​ទី​បី ជាមួយ Sunderland ហើយ​អាច​នឹង​ត្រលប់​មកវិញ​ដើម្បី​ប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ទឹកដី Anfield នៅក្នុង​ថ្ងៃ​ពុធ ទី ១៤ ខែក្រោយ​។​

​ប៉ុន្តែ​អវត្តមាន​របស់ Alexis Sanchez មិនបាន​ធ្វើ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ចុះខ្សោយ​ឡើយ ហើយ​លោក Arsene Wenger មាន​ជំនឿ​យ៉ាង​មុត​ម៉ាំ​ថា ក្រុម​របស់លោក​អាច​នឹង​ឈ្នះ​ពាន Premier League ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៤ មក​៕

adverise with khmeread
ប្រភព៖ ​មៀរ​រឺ

មតិយោបល់