adverise with khmeread 1

នេះ​ជា​អ្វីដែល​កើតឡើង​ចំពោះមុខ​របស់​អ្នក បន្ទាប់ពី​លុបមុខ​ជាមួយ​ប្រេងដូង​និង​ម្សៅ​មេនំ​ប៉័ង​

​    ​ផ្នែក​មួយ​នៃ​ការ​ថែ​សម្រស់​របស់​អ្នក​គឺ​ការប្រើប្រាស់ Cleanser សម្រាប់​សម្អាត​មុខ​ដើម្បី​រក្សា​ស្បែក​ឱ្យ​ស្អាត​និង​មាន​សុខភាព​ល្អ​។ Cleanser និង​ម៉ាស​ប្រឆាំង​មុន​និង​កម្ចាត់​ស្បែក​ងាប់​ជាច្រើន​ផ្ទុក​នូវ​ដំណក់​ថ្លាៗ​ល្អិតៗ​ដើម្បី​ជួយ "​ប៉ូ​លា​" ស្បែក​តាមរយៈ​ការជម្រះ​ស្រទាប់​ស្បែក​ងាប់ៗ​ចេញ ខណៈ​ម្សៅ​ត្រ​នា​ប់​និង​ក្រែ​ម​ជួយ​រក្សា​សំណើម និង​រក្សា​ភាពរឹងមាំ​របស់​ស្បែក​។ 

​    ​ជំនួស​ឱ្យ​ការចំណាយ​លុយ​ច្រើនៗ​លើ​ផលិតផល​ទាំងនោះ លោកអ្នក​អាច​ប្រើ​ក្រែ​ម​ធម្មជាតិ​នៅផ្ទះ​ជាមួយ​គ្រឿងផ្សំ​តែ​ពីរ​ប៉ុណ្ណោះ​គឺ​ប្រេងដូង និង​ម្សៅ​មេនំ​ប៉័ង (Baking Soda)​។ គ្រឿងផ្សំ​ទាំងពីរ​មិន​ត្រឹម​តែមាន​តម្លៃថោក​ទេ តែ​ថែមទាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ផលិតផល​រក្សា​ស្បែក​ម៉ាក​ថ្លៃ​ទៅទៀត​។ ក្រែ​ម​ធម្មជាតិ​នេះ​នឹង​ជួយ​រក្សា​ស្បែក​ឱ្យ​ម៉ដ្ឋ​រលោង និង​មាន​សំណើម​ជាប់​ជាប្រចាំ​នៅពេល​លោកអ្នក​អនុវត្តតាម​វិធី​ដូច​បាន​ណែនាំ​ខាងក្រោម​៖

​    ​* គ្រឿងផ្សំ​
​    ​- ប្រេងដូង​
​    ​- ម្សៅ​មេនំ​ប៉័ង​

​    ​ដើម្បី​កំណត់​បរិមាណ​គ្រឿងផ្សំ​ទាំងពីរ លោកអ្នក​ត្រូវ​កំណត់​លាយ ប្រេងដូង ២ ភាគ និង​ម្សៅ​មេនំ​ប៉័ង ១ ភាគ​សម្រាប់​ស្បែក​ស្តើង​។ ហើយ​ស្បែក​ទូទៅ​គឺ​លាយ ១ ភាគ​ស្មើគ្នា​។ 

​    ​លោកអ្នក​គ្រាន់តែ​លាប​វា​លើ​មុខ​ទុក​ឱ្យបាន​ច្រើន​នាទី​រួច​លាង​សម្អាត​ទឹកជា​ការ​ស្រេច​។ ធ្វើបែបនេះ​រាល់ថ្ងៃ​ដើម្បី​ថែរក្សា​ស្បែក​ឱ្យ​ម៉ដ្ឋ​រលោង​មាន​ពន្លឺ​និង​គ្មាន​មុន​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡា​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់