adverise with khmeread 3da0c683 b102 4a70 adf0 b5eca5efc175

បុរស​ម្នាក់​ជិះ​ម៉ូតូ ឆ្លងកាត់​ស្ពាន​អាកាស ៧​មករា ត្រូវ​រថយន្តបុក របួសធ្ងន់​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​បង្ក​បើក​រត់​គេចខ្លួនបាត់ បណ្តាលឱ្យជនរងគ្រោះ ដេក​ដួល​រងរបួស​ធ្ងន់​ធ្ង​រនៅនឹងកន្លែង​កើតហេតុ ត្រង់ចំណុច ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ទល់មុខ វិហារ​ចិន នា​វេលា​ម៉ោង​១២ រំលង​អា​ធ្រា​ត្រឈានចូល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦។​

    សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះជា​បុរស​ជិះ​ម៉ូតូ​ម្នាក់ឯង ឆ្លងកាត់​ស្ពាន​អាកាស ៧​មករា ទិសដៅពី​កើ​តទៅ​លិច។ខណៈ​មកដល់​ចំណុចកើតហេតុ ខាងលើនេះ ត្រូវបាន​រថយន្តមិន​ស្គាល់​ម៉ាក បើក​ស្រប​ទិសដៅបំ​បុក​ចំ​ពីក្រោយ បណ្តាលឱ្យ​ជនរងគ្រោះ និង​ម៉ូតូលោង​ខ្ទាត​ទៅ​បោក​ផ្ទប់​នឹង​ចិញ្ចើមថ្នល់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​មិនទាន់​ត្រូវបាន​អ្នក​ស្គាល់ ឬ​សាច់ញាតិ​បងប្អូន មក​មើលនៅឡើយ​ទេ​។​

    បច្ចុប្បន្ន សមត្ថកិច្ចកំពុង​ព្យាយាម​ទំនាក់ទំនងតាម​មធ្យោបាយ ដែលមាន​ជាប់​នឹង​ខ្លួន​ជនរងគ្រោះ ទន្ទឹមនឹង​រថយន្ត ឃ្លីនិក​ឯកជន បាន​ដឹកជនរងគ្រោះ​ទៅ​សង្គ្រោះ​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​យក​ម៉ូតូ ស្លាក​លេខ ភ្នំពេញ 1BU-6805 ស៊េរីហុងដាឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​របស់​ជនរងគ្រោះ មក​រក្សាទុកនៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ទៅវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់