adverise with khmeread 330b346200000578 3532793 image a 13 1460330765604

កែវយឹត Kepler Double របស់ NASA រកឃើញ​ភព ១.២៨៤ ថ្មីៗ​បន្ថែមទៀត​

    ​កែវយឹត Kepler បាន​រកឃើញ​ភព​ក្រៅ​គន្លង​ព្រះអាទិត្យ​ចំនួន ១.២៨៤ ភព​ថ្មី​បន្ថែមទៀត ជា​ចំនួន​ទ្វេដង​ដែល​រកឃើញ​នៅ​ភព​ក្រៅ​។​

​    ​ជិត ៥៥០ ភព​ក្នុងចំណោម​ភព​ថ្មី​ទាំងនេះ​អាចជា​ភព​ថ្ម​ដូច​ទៅនឹង​ផែនដី ហើយ​ប្រាំបួន​នៃ​ភព​ទាំងនេះ​គឺជា​តំបន់​ដែល​អាច​រស់​នៅបាន​។​

​    ​លោក Ellen Stofan ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៅ NASA បាន​និយាយថា "​រឿងនេះ​ផ្ដល់ឱ្យ​យើង​នូវ​សង្ឃឹមថា​តើ​កន្លែង​ណាមួយ​នៃ​ខាងក្រៅ​លំហ ក្នុង​គន្លង​ព្រះអាទិត្យ​គឺ​ដូច​ទៅនឹង​ភព​របស់​ពួកយើង​។ នៅ​ទីបំផុត​យើង​អាច​រកឃើញ​ភពផែនដី​ផ្សេងៗ​ទៀត​ជាច្រើន​"​។​

​    ​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១១ ឧសភា នៅក្នុង​សន្និសីទកាសែត​ណា​សា​ជាមួយ​ការរង់ចាំ​យ៉ាង​អន្ទះសារ​បំផុត​ពី​សំណាក់​អ្នកសារព័ត៌មាន​។​

​    ​លោកស្រី​បណ្ឌិត Natalie Batalha បាន​និយាយថា​ការ​គណនា​រហូត​ដល់ពេល​នេះ​បានឱ្យដឹងថា​មាន​ភព​រាប់ពាន​លាន​ដែល​អាច​រស់​នៅបាន​ក្នុង​កាឡាក់ស៊ី Milky Way របស់​យើង​។​

​    ​គាត់​បាន​ប្រាប់​ទៅ BBC ថា "​បើសិនជា​អ្នក​សួរ​ខ្លួន​អ្នក​ថា​កន្លែង​ណា​ជា​ភព​ដែល​អាច​រស់​នៅបាន វា​ត្រូវការ ១១ ឆ្នាំ​ពន្លឺ ដើម្បី​ទៅដល់​ទីនោះ​"៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់