adverise with khmeread 4b647ede f808 4415 be46 91ca1b073a67

ប៉ូលិស​បង្ក្រាបករណី​ជួញដូរ​ញៀន​ និងចាប់ខ្លួន​២​នាក់​នៅ​ស្រុក​មេមត់​

      ត្បូងឃ្មុំ ៖ មនុស្ស​ប្រុស​ស្រី​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មេមត់​ឃាត់ខ្លួន​នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង១​រសៀល​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​"​មហាលាភ "​ស្ថិតនៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​។​

      ប៉ូលិស​ស្រុក​មេមត់​បានឱ្យដឹងថា លទ្ធផល​បង្ក្រាប​ករណី​ជួញដូរ​ញៀន និង​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់​ ៖ ទី១-​ឈ្មោះ តើ​ត ហា​លីម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​ និងទី​២-​ឈ្មោះ ឡេង ស្រី​លាភ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ទាំងពីរ​នាក់ នៅ​ភូមិ​-​ឃុំ​ខាងលើ និង​ថ្នាំ​ចំនួន​០១​កញ្ចប់ រួមជាមួយ​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

      បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់