adverise with khmeread 364e19d7 469e 43b0 b25c 814dcbdb4411

បើករថយន្ត​លឿន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ស្លាក​សញ្ញា​ចរាចរណ៍​ប៉ះ​រថយន្ត​១​ទៀត​

     ភ្នំពេញ ៖ រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយគ្រឿង​ បាន​បើក​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ផ្លូវ​កែង​បាន​បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​ស្លាក​សញ្ញា​ចរាចរណ៍​រង​ការខូចខាត ​ហើយ​ដុំថ្ម​ដែល​ត្រូវ​រថយន្ត​បង្ក​បាន​បុក​នោះ បាន​ហោះ​ទៅ​ប៉ះ​កញ្ចក់​មុខ​រថយន្ត​លុច​ស៊ី​ស​ដែល​បើក​ស្របគ្នា បណ្ដាល​ឲ្យ​រង​រង​ការខូចខាត​បន្ថែមទៀត​។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​៥០​នាទី​យប់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សុធារសកែង ​និង​ផ្លូវ​ចូលទៅ​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

     តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គឺមាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ ​2U.7098 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា បាន​បើក​ចេញពី​ផ្លូវ​កោះ​ពេជ្រ​លើ​មក​ផ្លូវ​សុធារស ក្នុង​ល្បឿន​លឿន។​

     ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​បួង​ចង្កូត​មិន​អស់ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​វេច​របាំង​ថ្ម​ និង​បាក់​ស្លាក​សញ្ញា​ចរាចរណ៍​រង​ការខូចខាត​។ ចំណែកឯ​រថយន្ត​បង្ក​បាន​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង​ និង​ជ្រុះ​កាង​ខាងមុខ​ផងដែរ ហើយ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​រើស​កាង និង​បាន​បន្ថែម​ល្បឿន​ទៅមុខទៀត​ធ្វើ​ឲ្យ​ដុំថ្ម​ដែល​ត្រូវ​បុក​នោះ ខ្ទាត​ទៅ​ប៉ះ​រថយន្ត​លុច​ស៊ី​ស​ RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2V.9129 ដែល​បើក​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ទៅ​ប៉ះ​បែក​កញ្ចក់​ផ្នែក​ខាងមុខ រង​ការខូចខាត​ផងដែរ​។​

     ក្រោយពេល​កើតហេតុ​ភាគី​ខាង​ម្ចាស់​រថយន្ត​បង្ក​បានធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ និង​ភាគី​ម្ចាស់​រថយន្ត​រងគ្រោះ ដោយ​ធ្វើការ​ជួសជុល​ឲ្យ​ថ្មី​ឡើងវិញ។ ​ចំណែកឯ​រថយន្ត​បង្ក ដោយបាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​ដល់​ស​ម្ប​ត្តិ​រដ្ឋ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​ធ្វើការ​វាស់វែង​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់