adverise with khmeread 0f44a894 7599 414a 9e84 31892cae56aa

ប្រទះឃើញ​បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ដេកស្លាប់

    កណ្តាល ៖ មាន​ករណី​បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ដេកស្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​នា​ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៤ ​និង​១៥​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ដើម​ឬ​ស ​ឃុំ​ដើម​ឬ​ស​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​ដោយសារ​គាំងបេះដូង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊ី​ង វុទ្ធី ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដើម​ឬ​ស ឃុំ​ដើ​ម​ឬ​ស ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្តាល មុខរបរកម្មករ​រោងចក្រ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចូលទៅ​ដេក​ក្នុងផ្ទះ បន្ទប់​ខាងក្រោយ ក្បែរ​បន្ទប់ទឹក លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏​ឃើញ​ជនរងគ្រោះ​បាន​ដេកស្លាប់​។​

    បន្ទាប់មក​សមត្ថកិច្ច​ផ្នែក​ជំនាញ និង​អាជ្ញាធរ​មូល​រដ្ឋា​ន បានធ្វើការ​ពិនិត្យ​ទៅលើ​ជនរងគ្រោះ​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​មូលហេតុ​គាំងបេះដូង​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់