adverise with khmeread 0

​តើ​អាហារ​អ្វីខ្លះ​ដែល​ជួយ​ជំរុញ​ដល់​ខួរក្បាល​អ្នកកីឡា​ឱ្យ​កាន់តែ​រហ័សរហួន​?

​    ​លោក Matthew Jones ដែលជា​អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ​ប្រចាំ​ក្លឹប Stoke City បាន​លាតត្រដាង​ឱ្យដឹងពី​ចំណីអាហារ​ដ៏​ល្អ​បំផុត​ដែល​ជួយ​ជំរុញ​ដល់​ខួរក្បាល​។​

​    ​១. មាន់​គ្មាន​ជាតិ​ខ្លាញ់​


​    ​លោក Matthew បាន​ប្រាប់ថា​៖ "​ប្រូតេអ៊ីន​គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​ចិត្តគំនិត ដោយ​ជួយ​ប​ងើ្ក​ន​កម្រិត​សារធាតុ Dopamine និង​អាមីណូអាស៊ីត ខណៈ​វា​ជួយ​រក្សា​តុល្យភាព​អារម្មណ៍​របស់​អ្នក​និង​ជួយ​រាងកាយ​ឱ្យ​រហ័សរហួន​។ សាច់​ស​ដែល​គ្មាន​ជាតិ​ខ្លាំង​និង​ត្រី​គឺជា​ជម្រើស​ល្អ​បំផុត​។ ទទួលទាន​អាហារ​ពេលព្រឹក ដែលមាន​ប្រូ​តែ​អ៊ី​ន​ខ្ពស់​និង​មាន​ជាតិ​ស្ករ​ទាប ដើម្បី​ជួយ​ដល់​អារម្មណ៍​សម្រាប់​ការប្រកួត​បាល់ទាត់​"​។​

​    ​២. ត្រី​សា​ម៉ុង​


​    ​លោក Matthew និយាយថា អូ​មេ​ហ្គា ៣ គឺជា​អាហារ​ល្អ​បំផុត​សម្រាប់​ខួរក្បាល ហើយ​មាន​ភស្តុតាង​ជាច្រើន​បង្ហាញថា ពួកវា​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​កោសិកា​។

​    ​៣. សាច់គោ​បន្ទះ​ស្តើងៗ​


​    ​លោក Matthew បាន​បន្តថា "​ការទទួល​ទាន​របប​អាហារ​ដែលមាន​តុល្យភាព​គឺ​ពិតជា​ល្អ​សម្រាប់​មុខងារ​ខួរក្បាល​និង​សុខភាព​រាងកាយ​។ អ្នក​មិនគួរ​ទទួលទាន​សាច់​ក្រហម​ច្រើនពេក​ទេ ប៉ុន្តែ​វា​ជា​ធនធាន​ដែល​សម្បូរ​ទៅដោយ​វីតាមីន B2, B6 និង B12​។ ប្រសិនបើ​ក្នុង​ខ្លួន​ខ្វះ​ជាតិ​សាច់គោ​ក្រហម​នេះ វា​នឹង​ប៉ះពាល់​ដល់​ថាមពល​រំញោច​ក្នុង​ខួរក្បាល​។ សាច់គោ​បន្ទះ​ជា​អាហារ​ល្អ​បំផុត​ជួយ​ដល់​ខួរក្បាល​ឱ្យ​គិត​រវៀសរវៃ​"៕

adverise with khmeread
ប្រភព៖ ៤៤២

មតិយោបល់