adverise with khmeread 1

Newcastle គួរតែមាន​ជីវិត​នៅ BPL ប្រសិនបើ​ពួកគេ​នាំ​លោក Benitez ឱ្យ​លឿន​ជាង​នេះ​!

​    ​ក្រុមបាល់ទាត់ Newcastle United នឹង​លេង​នៅក្នុង​ក្របខ័ណ្ឌ Championship នា​រដូវ​កាល​ក្រោយ​បន្ទាប់ពី​ជ័យជម្នះ​របស់ Sunderland ទៅលើ Everton កាលពី​យប់មិញ បានបញ្ជាក់​ពី​ការធ្លាក់​របស់​ក្លឹប​នេះ​ជា​លើក​ទី​ពីរ​។​

​    ​គ្រូបង្វឹក​ចាស់ លោក McClaren ត្រូវបាន​ក្រុម​អ្នកគាំទ្រ​ស្គាល់​ថា ជា​គ្រូបង្វឹក​អាត្មានិយម និង​តែងតែ​ប្រើ​លេស​ដើម្បី​ដោះស្រាយ​បញ្ហា​របស់ខ្លួន​ទាំង​ក្រុម​កីឡាករ​មិន​ពេញចិត្ត​។ ប៉ុន្តែ​ទាំងនេះ​គឺ​សុទ្ធតែជា​កំហុស​ក្រុម​អ្នកដឹកនាំ​ក្លឹប​ទាំងមូល​ដែល​មិន​ព្រម​ស្វែងរក​ដំណោះស្រាយ​តាំងពី​ខែមករា​។ ទោះយ៉ាងណា ពួកគេ​នៅតែ​មិន​រៀន​មេរៀន​កាលពី​ឆ្នាំ ២០០៩ ។​

​    ​ស្របពេល​នេះដែរ Norwich ក៏បាន​ដឹក​ដៃ Newcastle និង Aston Villa ទៅលេង​ក្នុង​ក្របខ័ណ្ឌ Championship នៅ​រដូវ​កាល​ក្រោយ​ដូចគ្នា ប៉ុន្តែ​គេ​អាច​ដឹងថា សារិកា​ព្រៃ​អាច​ឡើងមក BPL វិញ ប្រសិនបើ​លោក Benitez នៅ​បន្ត​ជាមួយ​ក្លឹប ស្របពេល Aston Villa ក៏​អាច​ធ្វើបាន​ដូចគ្នា ក្រោយ​មាន​ដំណឹង​លេច​ធ្លាយ​ពី Betfair ថា អតីត​គ្រូបង្វឹក Chelsea លោក Roberto Di Matteo អាច​នឹង​ចូលមក​ដឹកនាំ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់