adverise with khmeread 1

Arsenal កំពុង​ស្រវា​ទិញ​ខ្សែបម្រើ​ស្របពេល​ខ្សត់​ខ្សែប្រយុទ្ធ​

​    ​ក្លឹប​បាល់ទាត់ Arsenal ចង់បាន​កីឡាករ Granit Xhaka សញ្ជាតិ​ស្វ៊ី​ស​ក្នុងតម្លៃ ៣៥ លាន​ផោន​មុននឹង​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ចាប់ផ្តើម ខណៈ​ពួកគេ​មាន​គោលដៅ​ដើម្បី​ធ្វើការ​ផ្ទេរ​កីឡាករ​រូបនេះ​ឱ្យ​ឆាប់រហ័ស​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​។​

​    ​បើ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ក្រុម​កាំភ្លើង​ធំ​កំពុង​ស្ថិតនៅ​ការចរចា​កម្រិត​ខ្ពស់​ជាមួយ​ខ្សែបម្រើ​របស់​ក្រុម Borussia Monchengladbach រូបនេះ​។​

​    ​រាល់​ភាគី​ទាំងអស់​មាន​ជំនឿ​ចិត្ត​មុតមាំ​ថា កិច្ចព្រមព្រៀង​ទិញ​ខ្សែបម្រើ​រូបនេះ​នេះ​នឹងធ្វើ​រួចរាល់ ព្រោះថា Xhaka បាន​ប្រាប់​គូកន​របស់គាត់​ថា គាត់​រំពឹង​លេង​នៅ​ទឹកដី Emirates នា​រដូវ​កាល​ក្រោយ​៕

adverise with khmeread

មតិយោបល់