adverise with khmeread 1

​អ្នកចាំទី​វ័យ​ចំណាស់ Buffon បន្ត​កុងត្រា​ជាមួយ Juventus រហូតដល់​ឆ្នាំ ២០១៨

​    ​ក្រុម​សេះបង្កង់ Juventus បានប្រកាសថា អ្នកចាំទី​ចាស់វស្សារ​ប្រចាំ​ក្លឹប កីឡាករ Gianluigi Buffon បាន​បន្ត​កុងត្រា​ជាមួយ​ក្លឹប​ក្នុង​ទីក្រុង​តួ​រី​ន​មួយ​នេះ​រហូតដល់​ឆ្នាំ ២០១៨​។​

​    ​អ្នកចាំទី​ឆ្នើម​រូបនេះ​បាន​ចូលរួម​ជាមួយ Juventus កាលពី​ឆ្នាំ ២០០១ ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ៥១.៦៤៥.៦៩០ យូរ៉ូ​ពី​ក្លឹប Parma និង​បន្ទាប់មក​គាត់​បាន​ក្លាយជា​វីរៈបុរស​ប្រចាំ​ក្លឹប​តែម្តង ដោយ​បង្ហាញខ្លួន​ជិត ៦០០ ដង​និង​ឈ្នះ​ពាន​លី​ក​កំពូល​ចំនួន ៧​។ ស្របពេល​នេះដែរ គាត់​បានបង្ហាញ​ខ្លួន​ចំនួន ១៥២ លើក​ឱ្យ​ជម្រើសជាតិ​អ៊ីតាលី​និង​បាន​លើក​ពាន World Cup កាលពី​ឆ្នាំ ២០០៦​។​

​    ​បើទោះជា​មាន​វ័យ ៣៨ ឆ្នាំ​ក្តី អតីត​អ្នកចាំទី Parma រូបនេះ​នៅតែ​រក្សា​តំណែង​អ្នកចាំទី​ដៃ​ទីមួយ​របស់ខ្លួន​។ Buffon បាន​ប្រាប់ថា "​បើទោះជា​ស្ថិតនៅ​អាយុ​នេះ​ក្តី ខ្ញុំ​នៅតែ​អាច​ពង្រឹងសមត្ថភាព​ដ​ដែល ហើយ​ទីនេះ​គឺជា​កន្លែង​ពិសេស​បំផុត​សម្រាប់​ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់