adverise with khmeread 1

Man Utd បញ្ចេញ​ឈុត​ក្រៅ​ផ្ទះ​ថ្មី​សម្រាប់​រដូវ​កាល ២០១៦/១៧ មើលទៅ​ស្អាត​ជាង​មុន​

​    ​ក្រុម​បិសាច​ក្រហម Manchester United បាន​បញ្ចេញ​ឈុត​ក្រៅ​ផ្ទះ​ថ្មី​ដែលមាន​ពណ៌​ទឹក​ប៊ិក​ក្រមៅ បូក​បញ្ចូល​ទាំង​ក្រឡា​ក្រហម​នៅលើ​ស្មា​និង​ស្លាក​ម្ចាស់​ឧបត្ថម្ភ Chevrolet​។​

​    ​អាវ​នេះ​នឹង​ដាក់លក់​ក្នុងតម្លៃ ៨៨ ដុល្លារ​សម្រាប់​ដៃខ្លី​ខណៈ​ដៃ​វែង​នឹងមាន​តម្លៃ ៩៤ ដុល្លារ​។ រីឯ​អាវ​សម្រាប់​ក្មេង​វិញ​នឹង​លក់​ក្នុងតម្លៃ ៧២ ដុល្លារ​សម្រាប់​ដៃខ្លី ស្របពេល​ដៃ​វែង​នឹងមាន​តម្លៃ ៧៩ ដុល្លារ​។ អាវ​សម្រាប់​នារី​មានតម្លៃ​ដូច​អាច​ដៃ​វែង​របស់​ក្មេង​ផងដែរ​។​

​    ​ចំណែក​ខោ​វិញ សម្រាប់​មនុស្ស​វ័យ​ជំទង់​មានតម្លៃ ៤៣ ដុល្លារ​និង ៣៦ ដុល្លារ​សម្រាប់​ក្មេង ខណៈ​ស្រោមជើង​មានតម្លៃ​ត្រឹមតែ ១៨ ដុល្លារ​តែប៉ុណ្ណោះ​។​

​    ​ឈុត​ខ្នាតតូច​សម្រាប់​ក្មេង​ទើប​ចេះ​ដើរ​នឹង​ដាក់លក់​ក្នុងតម្លៃ ៥៧ ដុល្លារ​ជាមួយ​ឈុត​សម្រាប់​ក្មេង​ទើបតែ​ចេះ​វារ​ក៏​នឹង​ដាក់លក់​ក្នុងតម្លៃ ៥១ ដុល្លារ​ផងដែរ​។ ឈុត​មួយ​កំ​ផ្លេ​តែម្តង​នឹងដាក់​លក់​ត្រឹមតែ ១៣០ ដុល្លារ​តែប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់