adverise with khmeread 1

Chelsea ចែកផ្លូវ​ជាមួយ Adidas ខណៈ Nike ជិត​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Tottenham

    ​ក្លឹប​បាល់ទាត់ Chelsea នឹង​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​សម្ភារៈ​កីឡាករ​យក្ស Adidas ដែលជា​អ្នកផ្គត់ផ្គង់​ឈុត​កីឡា​របស់ខ្លួន​រយៈពេល ៦ ឆ្នាំ​មកនេះ បន្ទាប់ពី​អន់ចិត្ត​ដែល​ក្លឹប Manchester United ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ជាង និង​រកលុយ​បាន​ច្រើនជាង​ពាក់កណ្តាល​។​

​    ​ការបញ្ចប់​សហការ​នៅ​ចុងរដូវ​កាល​ក្រោយ ត្រូវបាន​ដឹងថា បាន​ព្រមព្រៀងគ្នា​ទៅវិញទៅមក ប៉ុន្តែ​ការចរចា​ដែល​ត្រូវ​បានរៀបចំ​ដោយ Chelsea បាន​កើតឡើង​នាពេល​ប៉ុន្មាន​លើកចុងក្រោយ ខណៈដែល​ក្លឹប​នេះ​មានការ​ធុញទ្រាន់​នឹង Adidas ដែល​គិតតែ​ផ្តោត​ជាមួយ Man Utd, Real Madrid, Bayern Munich និង Juventus និង​ការទិញ​កីឡាករ​ថ្មីៗ​។​

​    ​កិច្ចព្រមព្រៀង​សម្លៀកបំពាក់ Chelsea ធ្លាប់​មានតម្លៃ ៣០ លាន​ផោន​ក្នុង​មួយឆ្នាំ បើ​ប្រៀបធៀប​នឹង Man Utd គឺមាន​តម្លៃ ៧៥ លាន​ផោន​ក្នុង​មួយឆ្នាំ​។ ក្រុម​នៅ​ទីក្រុង​ឡុង​ដ៏​មួយ​នេះ ដែល​បាន​យល់ព្រម​ផ្តាច់​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ៤០ លាន​ផោន​ជាមួយ Adidas ចង់បាន​យ៉ាងតិចណាស់ ៥០ លាន​ផោន​ក្នុង​មួយឆ្នាំ​។​

​    ​ក្រុមហ៊ុន Nike អាច​នឹង​រៀបចំខ្លួន​ដើម្បី​បង់​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​បែបនេះ ប៉ុន្តែ​ពួកគេ​ជិត​ឈានដល់​កិច្ចព្រមព្រៀង​សម្លៀកបំពាក់​ថ្មី​ជាមួយ​ក្រុម Spurs ដែល​នឹង​ចាប់ផ្តើម​ពី​រដូវ​កាល ២០១៧/១៨ នៅពេលដែល​ពួកគេ​អាច​ចែក​ទឹកដី Wembley បណ្តោះអាសន្ន​ជាមួយ Chelsea​។​

​    ​ក្រុមហ៊ុន​ដែល​អាច​បង់លុយ​ច្រើន​បែបនេះ​គឺអាច​ជា Uniqlo មកពី​ប្រទេស​ជប៉ុន ដើម្បី​ប្រជែង​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​អាវ​បច្ចុប្បន្ន​របស់ Chelsea គឺ Yokohama ដែលមាន​តម្លៃ ៤០ លាន​ផោន​ក្នុង​មួយឆ្នាំ ឬក៏​អាច​ក្រុមហ៊ុន Li Ning នៅ​ប្រទេស​ចិន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់