adverise with khmeread The doll %284%29

កូនក្រមុំ​តុក្កតា​មានជីវិត​រូបនេះ​ឥឡូវ​បាន​សម្តែង​ក្នុង​រឿង​បែប​រន្ធត់​មួយ​របស់​ហូលីវូដ​

    ​តារា​ម៉ូ​ដែល​ជនជាតិ​អ៊ុយ​ក្រែ​ន​ឈ្មោះ Valeria Lukyanova ដែលមាន​រហស្សនាម​ថា កូនក្រមុំ​តុក្កតា​មានជីវិត ឥឡូវនេះ​បាន​សម្តែង​ជា​តួ​ឃាតករ​កាន់​កាំបិត​ក្នុង​ខ្សែភាពយន្ត The Doll​។​

​    ​ក្នុង​សាច់រឿង កូនក្រមុំ​តុក្កតា​នេះ​ទីបំផុត​បានក្លាយ​ជាមាន​ជីវិត ហើយ​ឈុត​សម្តែង​របស់​នាង​បានបង្ហាញ​ក្នុង​វីដេអូ​ខ្លី​ត្រួសៗ​មួយ​សម្រាប់​ខ្សែភាពយន្ត​ហូលីវូដ​បែប​រន្ធត់​មួយ​នេះ​។​

​    ​កូនក្រមុំ​តុក្កតា​នាង Valeria Lukyanova វ័យ ៣០​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូត ដែលមាន​មហិច្ឆតា​ធ្វើឱ្យ​ខ្លួន​នាង​មើលទៅ​ដូច​កូនក្រមុំ​តុក្កតា​អាមេរិក ឥឡូវ​ជិត​បង្ហាញមុខ​លើ​អេក្រង់​ធំ​ជូន​ដល់​ទស្សនិកជន​ហើយ​។​

​    ​រឿង​បែប​រន្ធត់​មួយ​នេះ​ដាក់​នឹងដាក់​បញ្ចាំង​ក្នុង​មហា​ស្រព​ភាពយន្ត​ទីក្រុង​កាន​នាពេល​ខាងមុខនេះ​។ រឿងនេះ​ផងដែរ​សរសេរ​និង​ដឹកនាំ​ដោយ​លោក Susannah O'Brien៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់