adverise with khmeread 1

​អ្នកលេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បង្ហាញ​ការភ្ញាក់ផ្អើល​ក្រោយ​មិត្តស្រី​របស់ Taeyang បង្ហើប​ពី​ព័ត៌មាន​បែកបាក់​គ្នា​

    ​Min Hyo Rin បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅក្នុង​ប្រទេស​កូរ៉េ បន្ទាប់ពី​នាង​បានបង្ហាញ​វត្តមាន​នៅក្នុង​ស្ថានីយ​វិទ្យុ Radio Star កាលពី​ថ្មីៗ​នេះ​។​
​    ​
​    ​នៅក្នុង​បទសម្ភាសន៍​នាង​បាន​ទទួលស្គាល់ថា ចំណង​ស្នេហ៍​របស់​នាង និង​មិត្ត​ប្រុស Taeyang ដែល​មកពី​ក្រុម BIGBANG ធ្លាប់​បានបញ្ចប់​ជាមួយគ្នា​ម្តងមកហើយ​នាពេល​កន្លងមក​។​

​    ​នាង​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ពួកគេ​បាន​ណាត់​ជួបគ្នា​មុនពេល​ដែល​លេច​ធ្លាយ​ព័ត៌មាន​នៃ​ការ​ដាច់​ទំនាក់ទំនង​របស់​ពួកគេ និង​បាន​បញ្ជាក់ថា​ពួកគេ​ធ្លាប់បាន​ចែកផ្លូវ​គ្នា មុន​ពេលដែល​ពួកគេ​វិល​ត្រឡប់មក​ផ្សះផ្សា​គ្នា​វិញ​នាពេល​កន្លងមក​។​

​    ​បន្ទាប់មក​នាង​បាន​សម្តែង​នូវ​ការស្រឡាញ់​ចំពោះ​មិត្ត​ប្រុស​របស់​នាង​ជា​សាធារណៈ​។​

​    ​វា​បាន​បណ្តាលឱ្យ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ព័ត៌មាន​មួយ​នេះ ប៉ុន្តែ​ពួកគេ​បាន​បន្ត​ពិភាក្សា​ថា​តើ​ទំនាក់ទំនង​រវាង iDol ទាំងពីរ​នឹង​នៅតែ​ដូចដើម​ឬ​យ៉ាងណា​បន្ទាប់ពី​បែក​ហើយ​ត្រូវ​គ្នា​វិញ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់