adverise with khmeread Renewable

អាល្លឺម៉ង់​សម្បូរ​ប្រភព​ថាមពល​ពេក​រហូតដល់​ថ្នាក់​ឱ្យ​លុយ​ថែម​ដល់​អ្នកប្រើប្រាស់​អគ្គីសនី​

​    ​យោងតាម​ប្រភព​វេ​ប​សាយ Independent ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា ប្រទេស​អាល្លឺម៉ង់​សម្បូរ​ថាមពល​ពេក​រហូតដល់​ថ្នាក់​ឱ្យ​លុយ​ដល់​អតិថិជន​របស់ខ្លួន​ដើម្បី​ជួយ​ប្រើ​អគ្គីសនី​ឱ្យបាន​ច្រើនៗ​កាលពី​សប្តាហ៍​មុន​។​

​     យោងតាម​ស្ថាប័ន​ថាមពល Agora Energiewende អាកាសធាតុ​ល្អ និង​ខ្យល់​ច្រើន​កាលពី​ថ្ងៃអាទិត្យ​ទី ៨ ខែឧសភា បានធ្វើឱ្យ​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ថាមពលខ្យល់ ព្រះអាទិត្យ និង​វា​រី​អគ្គីសនី​ផលិត​ភ្លើង​បាន ៥៤,៦ GW (​ជី​ហ្គា​វ៉ា​ត់​, ១ GW=១០០០ មេ​ហ្គា​វ៉ា​ត់​) ពោល​ស្មើនឹង ៨០ ភាគរយ​នៃ​កម្លាំង​អគ្គីសនី ៦៨,៤ ជី​ហ្គា​វ៉ា​ត់​ដែល​កំពុង​ប្រើប្រាស់​ទូទាំងប្រទេស​អាល្លឺម៉ង់​នាពេល​បច្ចុប្បន្ន​។ 

​    ​ជា​លទ្ធផល តម្លៃ​ថាមពល​បាន​ធ្លាក់ចុះ​រហូត​ឈានដល់​តម្លៃ​អវិជ្ជមាន​នៅ​ចន្លោះ​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច​ថ្ងៃអាទិត្យ (៨ ឧសភា​) ដោយ​នៅសល់​ត្រឹម ដក ១៣០ យូរ៉ូ​ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង (-១៣០ យូរ៉ូ​) នៅ​ម៉ោង ១ ថ្ងៃ​។ បណ្តា​ក្រុមហ៊ុន​ចែកចាយ​ថាមពល​ត្រូវបាន​ក្រុមហ៊ុន​ផលិត​ថាមពល​បង់លុយ​ឱ្យ​ថែម​ដើម្បី​ជួយ​ប្រើ​ថាមពល​ដែល​លើស​នេះ​ឱ្យអស់ ដូច្នេះ​មានន័យថា រាល់​ក្រុមហ៊ុន រោងចក្រ​និង​ផ្ទះសម្បែង​នានា​អាច​ប្រើ​ភ្លើង​ម៉ា​សេរី​ឥតមាន​អស់​លុយ​នោះទេ​៕  

adverise with khmeread
ប្រភព៖ Independent

មតិយោបល់