adverise with khmeread 13220028 972076219573960 416711822 n

កម្លាំង​អាវុធហត្ថ​ចាប់​អ្នក​ចែកចាយ​និង​ប្រើ​គ្រឿងញៀន​២៥​នាក់​នៅផ្ទះ​សំណាក់​ Oh Yes

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ ,​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក និង ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ យីហោ «Oh Yes» ស្ថិតនៅ​ផ្ទះ​លេខ​លេខ​១៧ ក្រុម​២០ ភូមិ​២ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​២៥នាក់​។ 

    មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​​ខាងលើនេះ កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២៥នាក់(​ស្រី​៦​នាក់) ​ដែល​ជា​ក្រុមយុវជន នាំគ្នា​ទៅសម្ងំ​ចែកចាយ ​និង​សេព​គ្រឿងញៀន​ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ប្រមាណ៣២៤​កញ្ចប់​​ និង​សម្ភារៈ​សម្រាប់​ជក់ និង​ប្រើប្រាស់​ជាច្រើន​។​

    ចំណែក​ទី​តាំ​ផ្ទះសំណាក់​ខាងលើ មិនមាន​អាជ្ញាប័ណ្ណ​មន្ទី​ទេសចរណ៍​នោះឡើយ ហេតុ​ដូច្នេះហើយ ទើប​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​បិទ​តែម្តង​។​

    បច្ចុប្បន្ន​មនុស្ស​ទាំង​២៥១៨​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូនទៅ​ទីបញ្ជាការ​ក្រុង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់