adverise with khmeread 2efb9912 8dd0 40fc a889 a4096e205a6e

សមត្ថកិច្ច​នាំ​ជនសង្ស័យ​ដែល​បានសម្លាប់​ប្លន់​យក​ម៉ូតូ​មក​ធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ដែល​បានសម្លាប់​មិត្ត​ភ័ក្តិ​ប្លន់​យក​ម៉ូតូ​រួច​គេចខ្លួន​ត្រូវបាន​សមត្ថកិច្ច​នាំមក​ធ្វើ​ត្រាប់​នៅ​កន្លែង​បានសម្លាប់​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ថ្ងៃទី​១២ ​ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ព្រៃ​ក្រាស់ ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​ឡុង សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

     ប៉ូលិស​និ​យា​យា ជនសង្ស័យ​ឈ្មោះ ​យឿន មាន ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរជាង​ធ្វើ​ពិ​ដាន​ផ្ទះ​ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ក្តី​តា​កុយ ​សង្កាត់ វាល​ស្បូវ​ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ឈឿន សា​រុំ ភេទ​ប្រុស អាយុ១៨​ឆ្នាំ​ មុខរបរ​ជាង​ធ្វើ​ពិ​ដាន​ផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ ផ្លូវលំ ​ភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​ ត្រូវ​ជនល្មើស​ដុតចោល​សល់​តែ​គ្រោងឆ្អឹង។ ​សម្ភារៈ​ដែល​បាន​យកទៅ​មាន​ម៉ូតូ០១​គ្រឿង ម៉ាក ​zoomer X ​ពណ៌ ទឹកប្រាក់ សេរី​២០១៦​។ សម្ភារៈ​បន្សល់ទុក​នៅ​ និង​កន្លែងកើតហេតុ​នាឡិកាដៃ​០១​គ្រឿង​មាន​ស្នាម​ឆេះ​, ក្បាល​ខ្សែក្រវ៉ាត់០១ មាន​ស្នាម​ឆេះ​, កាបូបដៃ​មួយ​បំណែក​មាន​ស្នាម​ឆេះ។​

     គួររំលឹកថា កាលពី​ថ្ងៃទី​០៧ ​ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ២​រសៀល​ឈ្មោះ​ ជុំ អៀម បានមក​បង់សំណាញ់ នៅ​វាល​បឹង​(​ចំណុចកើតហេតុ​) ក៏បាន​ដុត​ព្រៃ​ដែល​នៅក្បែរនោះ​លេង​បណ្តាលឱ្យ​ឆេះ​រួច​ក៏​ត្រលប់​ទៅផ្ទះ​។​

     លុះ​មកដល់​ថ្ងៃទី​០៨ ​ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៧ ​និង​៣០​នាទី ឈ្មោះ​ ជុំ អៀម បាន​ត្រលប់មក​បង់សំណាញ់រ​ក​ត្រី​ម្តងទៀត ស្រាប់តែ​ប្រទះឃើញ​នៅ​កន្លែង​ព្រៃ ​ដែល​ដុត​នេះ​មាន​សាកសព០១​នាក់ ត្រូវ​ភ្លើង​ឆេះ​នៅ​លស់​តែ​គ្រោងឆ្អឹង ក៏​មក​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ពេលនោះ​សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យឃើញ​សាកសព​ឆេះ​នៅតែ​ឆ្អឹង​មួយចំនួន សាច់​មួយចំនួន នឹងមាន​ភាព​ហើមរលួយ។​

     បន្ទាប់ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រមូលយក​បំណែក​សាកសព​ដែល​នៅសល់​យកទៅ​បូជា​នៅ​វត្ត​ចាក់អង្រែ​ក្រោម។ លុះ​មកដល់​ថ្ងៃទី​៩ ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១១​ មានឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២០​ឆ្នាំ បានមក​ពិនិត្យ​លើ​វត្ថុតាង​ដែល​បន្សល់ទុក​នៅលើ​សាកសព រួច​ក៏​អះអាងថា​វត្ថុតាង​ដែល​រកឃើញ​នេះ​គឺ​ពិតជា​របស់​ជនរងគ្រោះ​ឈ្មោះ ជឿន សា​រុំ (​ត្រូវជា​ប្អូនជីដូនមួយ​) ដែល​បាន​បាត់​ខ្លួន​ចេញពីផ្ទះ​នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៥​ល្ងាច​ដោយ​ជនរងគ្រោះ​យក​ម៉ូតូ០១​គ្រឿង ម៉ាក ហ្ស៊ូ​ម​មឺ​អ៊ិ​ច​(zoomer X) ទៅ​ឌុប​ឈ្មោះ​យឺន មាន (​ជា​អ្នក​នៅ​ស្រុក​ជាមួយគ្នា​)​ដោយមាន​ការប្រើប្រាស់​ស​ម្ភា​រៈ​ដូចខាងលើ​យកទៅ​ជាមួយ​។​

     លុះ​មកដល់​ម៉ោង​៨ ​និង​២៥​នាទី​យប់​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ស្នងការ​រាជធានី​ភ្នំពេញ​,​កម្លាំង​ប៉ុស្តិ៍​បារាយណ៍​និង កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្រី​សន្ធរ បាន​ចុះ​ឃាត់​ជនសង្ស័យ​ដែលមាន​ឈ្មោះ យឿន មាន កំពុង​លាក់ខ្លួន​នៅផ្ទះ​ភូមិ​ខ្យា​របឹង​វែង ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម យកមក​ធ្វើការ​សាកសួរ​។​

     តាម​ការសាកសួរ​ទើប​ជនសង្ស័យ​ឈ្មោះ យឿន មាន បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​រួច​បាន​អូស​យកមក​ដាក់​នៅក្នុង​ព្រៃ​ក្រាស់​លាក់ទុក​ជនរងគ្រោះ​ឈ្មោះ ឈឿន សា​រុំ យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​០២​ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​វាល​បឹង​ចា​រ៉ា​ច ផ្លូវ​៦០​ម៉ែត្រ ភូមិព្រែក​តា​ឡុង សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ប្រាកដ​មែន។​

     ក្រោយពី​បាន​កមក​ធ្វើ​ត្រាប់​រួច​ជនសង្ស័យ​ត្រូវបាន​សម្ថ​កិច្ច​ក៏​សាង​សំណុំរឿង​ទៅ​តុលាការ​ចាត់កា​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់