adverise with khmeread Bek

ហេតុផល ១០ ដែលថាបុរសជាកីឡាករតែងធ្វើជាស្វាមីដ៏អស្ចារ្យ

បុរសៗ ដែលជាអត្តពលិក តែងមានគុណសម្បត្តិមួយចំនួន នៅពេលនិយាយដល់ការក្លាយជាស្វាមី ដោយគាត់មានសមត្ថភាពហួសពីការដែលអាចលេងដេញចាប់ជាមួយកូនៗ ឬ ធ្វើជាមនុស្សដ៏មានតម្លៃមួយរូបចំពោះក្រុមកីឡាក្នុងសហគមន៍ខ្លួនទៅទៀត។ ការដែលមានបុរសម្នាក់ដែលចូលចិត្តលេងកីឡានៅផ្ទះក៏អាចផ្តល់អត្ថប្រយោជន៍ដល់អាពាហ៍ពិពាហ៍របស់អ្នកបានផងដែរ។ ខាងក្រោមនេះគឺជាហេតុផលដែលថាពួកគេគឺជាមនុស្សដ៏អស្ចារ្យសម្រាប់ធ្វើជាដៃគូអនាគត។  

១- ពួកគេមានវិន័យល្អ
បុរសៗ ដែលលេងកីឡាជាញឹកញយតែងមានគោលជំហររឹងមាំក្នុងការធ្វើកិច្ចការឆ្ពោះទៅរកគោលដៅជាក់លាក់ មិនថាត្រូវពង្រឹងតំបន់ការពារឲ្យប្រសើរឡើង ឬ​​ រៀបចំការហ្វឹកហាត់ដើម្បីពង្រឹងកម្លាំងរបស់ខ្លួនឲ្យប្រសើរឡើងនោះទេ។ ការហាត់ពត់លត់ដំខ្លួនឯងនេះហើយគឺជាការបង្ហាញយ៉ាងល្អនូវតួនាទីរបស់ពួកគេក្នុងនាមជាស្វាមីមិនថាក្នុងរឿងចាត់ចែងហិរញ្ញវត្ថុគ្រួសារ ឬរៀបចំម្ហូបអាហារ ដែលម្តាយខ្លួនធ្លាប់ចំអិនឲ្យញ៉ាំកាលនៅតូចនោះឡើយ។ 

២- ពួកគេពូកែប្រាស្រ័យទាក់ទងក្នុងសង្គម 
បុរសៗ ដែលជាអត្តពលិកមានភាពស៊ាំទៅនឹងការដែលមានមនុស្សនៅជុំវិញខ្លួនច្រើន ហើយចូលចិត្តរីករាយជាមួយក្លើដែលជាមិត្តរួមក្រុម។ ទោះបីជាពួកគេលេងកីឡាបែបទោល ដូចជា ជិះកង់ រត់ប្រណាំង ឬ ជិះក្តារស្គីលើសមុទ្រ ក៏ពួកគេនៅតែចូលចិត្តសន្ទនាជាមួយអ្នកជិះកង់ដូចគ្នា អ្នករត់ប្រណាំងដូចគ្នា ឬអ្នកជិះក្តារស្គីលើសមុទ្រដូចគ្នា នៅពេលពួកគេជួបគ្នាតាមផ្លូវឬតាមឆ្នេរសមុទ្រ។ ក្នុងនាមជាគូស្នេហ៍ មានកាលៈទេសៈច្រើនណាស់ដែលអ្នកនឹងត្រូវចុះចំណោមក្នុងសង្គម ហើយវាពិតជាល្អណាស់ដែលមានមនុស្សម្នាក់នៅក្បែរអ្នក ដែលអាចចាប់ផ្តើមការសន្ទនាជាមួយអ្នកដទៃបាន។ 

៣- ពួកគេដឹងពីអត្ថប្រយោជន៍នៃការប្រកួតប្រជែងជាលក្ខណៈមិត្តភាព
ស្វាមីទាំងឡាយ ដែលចូលចិត្តកីឡា តែងតែត្រៀមជាស្រេចសម្រាប់ការប្រកួតប្រជែងដែលមិនបង្កផលប៉ះពាល់រវាងភរិយារបស់ខ្លួនទេ។ មិនថាវាគឺជាការប្រណាំងប្រជែងដើម្បីរកមើលថាតើនរណាឡើងជិះរថយន្តមុនគេ ឬ ការភ្នាល់ថាតើនរណានឹងអាចយកឈ្នះចិត្តកម្លោះៗបានមុនគេនោះឡើយ។ ជីវិតគឺមានភាពរីករាយណាស់ជាមួយនឹងល្បែងបែបនេះ។ 

៤- ពួកគេតែងមានសុខភាពល្អ
គ្មានអ្វីអាចប្រកែកបានទេថា ស្វាមីដែលចូលចិត្តកីឡា មានសុខភាពល្អ។ នេះក៏បង្ហាញយ៉ាងល្អចំពោះទំនាក់ទំនងរបស់ពួកគេនៅផ្ទះផងដែរ ព្រោះពួកគេមិនត្រឹមតែមានកាសម្បទាល្អ ប៉ុណ្ណោះទេ តែការហាត់កីឡាធ្វើឲ្យពួកគេរីករាយទាំងខាងផ្លូវចិត្តផងដែរ។ វាក៏មានន័យផងដែរថា ពួកគេមានទំនោរគាំទ្រឲ្យមានទម្លាប់ទទួលទានអាហារដែលផ្តល់ផលល្អដល់សុខភាពសម្រាប់គ្រួសារពួកគេផងដែរ។ 

៥- ពួកគេគឺជាគំរូដ៏អស្ចារ្យ
បុរស ដែលមានវិន័យល្អពីការលេងកីឡា តែងធ្វើជាគំរូដ៏អស្ចារ្យសម្រាប់កូនៗរបស់ខ្លួន។ កូនៗរបស់អ្នកនឹងតែងតែមើលមកឪពុករបស់ខ្លួនជាមនុស្សម្នាក់ ដែលប្រឹងប្រែងឆ្ពោះទៅរកគោលដៅ មិនថាពួកគាត់ប្រឹងប្រែងលំបាកយ៉ាងណានោះទេ។ 

៦- ពួកគេដឹងពីរបៀបដោះស្រាយជាមួយនឹងឧបសគ្គ
បុរសៗ ដែលលេងកីឡា គឺមានភាពស៊ាំណាស់ជាមួយនឹងការលំបាក ដែលអាចនឹងកើតឡើង ចាប់ពីរបួសកជើង រហូតដល់ការខ្វែងគំនិតគ្នាជាមួយនឹងមិត្តរួមក្រុម។ នេះបង្ហាញយ៉ាងល្អចំពោះតួនាទីរបស់ពួកគេក្នុងនាមជាស្វាមី ព្រោះពួកគេអាចប្រឈមនឹងឧបសគ្គជីវិតជាមួយនឹងកិត្តិយស និង មិនចុះញមឡើយនៅពេលឧបសគ្គនោះកាន់តែពិបាក។ 

៧- ពួកគេដឹងពីសារៈសំខាន់នៃការងារជាក្រុម
ស្វាមី ដែលចូលចិត្តកីឡាដឹងថា ការងារជាក្រុមមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមពួកគេ។ រឿងនេះឆ្លុះបញ្ចាំងមកលើតួនាទីរបស់ពួកគេក្នុងនាមជាស្វាមីល្អមួយរូបព្រោះពួកគេយល់ច្បាស់ពីសារៈសំខាន់នៃការសាមគី្គគ្នាក្នុងនាមគ្រួសារមួយ និងធ្វើការជាមួយគ្នាឆ្ពោះទៅរកគោលដៅរួម។  

៨- ពួកគេមានជំនាញដឹកនាំដ៏អស្ចារ្យ
បុរសៗ ដែលលេងកីឡា ភាគច្រើនមានសមត្ថភាពដឹកនាំ ព្រោះពួកគេតែងមានការពិភាក្សាដ៏សំខាន់ខណៈពួកគេកំពុងប្រកួត មិនថាទាក់ទងនឹងចំណាត់ការណាមួយជាក់លាក់ ឬទាក់ទងនឹងការពិភាក្សាអំពីយុទ្ធសាស្ត្រក្រុមជាមួយនឹងមិត្តរួមក្រុមនោះទេ។ ក្នុងជីវិតមនុស្សយើងតែងមានការសម្រេចចិត្តលំបាកៗជាច្រើន ដែលអ្នកត្រូវធ្វើការសម្រេចជាមួយគ្នាក្នុងនាមជាក្រុមមួយ ហើយវានឹងធ្វើឲ្យមានការទុកចិត្តណាស់ដែលដឹងថា អ្នកមានមនុស្សម្នាក់ដែលពូកែខាងការដឹកនាំនៅក្បែរខ្លួន។ 

៩- ពួកគេមានថាមពលច្រើន
ការដែលមានស្វាមីដែលមានភាពស្វាហាប់ និងមានឆន្ទៈក្នុងការទទួលយកការផ្សងព្រេងថ្មីៗគឺតែងតែជាការលើកទឹកចិត្តបន្ថែមមួយខ្ពស់ណាស់។ ពួកគេមានកម្លាំងពលំមាំមួនសម្រាប់បំពេញតម្រូវការផ្សេងៗសម្រាប់ភរិយា មិនថាការដើរកម្សាន្តផ្លូវឆ្ងាយៗ ឬធ្វើអ្វីផ្សេងទៀត ដែលភរិយាបានស្នើឲ្យធ្វើតាមនោះទេ។ 

១០- ពួកគេអាចមានភាពបត់បែនតាមរបៀបរបស់ពួកគេ
សម្រាប់បុរសមួយចំនួន វាអាចមានការលំបាកក្នុងការសម្របចូលជីវិតអាពាហ៍ពិពាហ៍បន្ទាប់ពីភាពកំលោះ។ សំណាងល្អ ស្វាមីជាអ្នកកីឡាមានទំនោរជួយការងារផ្ទះប្រចាំថ្ងៃ ព្រោះពួកគេស៊ាំទៅនឹងការសាកល្បងវិធីថ្មីៗ ឬ ការលេងបែបថ្មី ដែលគ្រូបង្វឹក ឬមិត្តរួមក្រុមពួកគេស្នើឡើង ហើយពួកគេដឹងថា ការចាប់យកកិច្ចការថ្មីគឺមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់ក្រុម៕ 

adverise with khmeread

មតិយោបល់