adverise with khmeread Img 53810

តួឯក​ប្រុស​លោក Boy Pakorn បង្ហាញ​ក្តីសង្ឃឹម​ចំពោះ​រឿង​ភាគ​ថ្មី "​ភ្លើង​លាង​ភ្លើង​"

តួឯក​លោក Boy Pakorn បាន​សម្តែង​អារម្មណ៍​រីករាយ​នឹង​ខ្សែភាពយន្ត​ភាគ​ថ្មី​នេះ​រឿង "​ភ្លើង​លាង​ភ្លើង​" ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​រឿង​ដែល​លោក​ធ្លាប់​សម្តែង​កន្លងមក​។ សម្រាប់​រឿង​មួយ​នេះ​លោក​ពិតជា​មានការ​លំបាក​ខ្លះៗ​ដោយសារតែ​លោក​ធ្លាប់​សម្តែង​រឿង​បែប​កំប្លែង តែ​តួអង្គ​ក្នុង​រឿង​មួយ​នេះ​មាន​លក្ខណៈ ម៉ឹងម៉ាត់ ម៉ត់ចត់ ដែល​ខុសពី​លក្ខណៈ​
​ពិត​របស់លោក​ដែលជា​មនុស្ស​ចូលចិត្ត​លេងសើច​ច្រើន​។

​ហើយ​លោក​នឹង​ទទួលយក​ការរិះគន់​ដើម្បី​ស្ថាបនា​សម្រាប់​រឿង​ភាគ​នេះ​ផងដែរ ស្រប​ពេលដែល​អ្នកនាង Peeranee Kongthai (Matt) តួឯក​ស្រី​ក្នុង​រឿង​មួយ​នេះ​ក៏បាន​សម្តែង​អារម្មណ៍​មិន​ខុសពី​លោក Boy Pakorn ប៉ុន្មាន​ដែរ​។ តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តួ​ស្រី​រូបនេះ​សង្ឃឹម​ទទួលបាន​ពានរង្វាន់​នៅក្នុង​រឿង​មួយ​នេះ​សម្រាប់​ចុងឆ្នាំ​២០១៥ និង ដើមឆ្នាំ​២០១៦​នេះ​តែម្តង​៕

adverise with khmeread

មតិយោបល់