adverise with khmeread 0

Zhou Yangqing បង្ហើប​ពី​ហេតុផល​ដែល​នាង​ធ្លាក់ចូល​អន្លង់​ស្នេហ៍​របស់​មិត្ត​ប្រុស Show Luo

     ​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អូកល្អិន​របស់ Show Luo ជាមួយនឹង​តារា​បង្ហាញ​ម៉ូត​លើ​បណ្តាញ​អន​ឡាញ Zhou Yangqing ត្រូវបាន​រក្សាបាន​យ៉ាង​ល្អ​ក្នុងនាម​ជា​អ្នកសិល្បៈ ចាប់តាំងពី​លេច​ធ្លាយ​ព័ត៌មាន​បែកបាក់​មួយ​របស់​គូស្នេហ៍​មួយ​នេះ​កាលពី​ឆ្នាំមុន​។​

​    ​វា​ហាក់ដូចជា​ពួកគេ​ទទួលយក​រឿង​ដ៏​លំបាក​មួយ ដែល​សូម្បីតែ​កិច្ច​ពិ​ភ្សា​មួយ​នៅក្នុង​បទសម្ភាសន៍​ពួកគេ​បាន​បញ្ជាក់ថា ទំនាក់ទំនង​ពួកគេ​គឺ​ដូចជា "​ការឈាន​ជើង​ចូលទៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ជីវិត​អ៊ីចឹង​"​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់ Asianpopnews.com បានឱ្យដឹងថា Yangqing បាន​សរសេរ​សារ​មួយ​បង្ហាញ​ទៅកាន់​បណ្តា​អ្នកគាំទ្រ​នាង​ថា "​បុរស​ម្នាក់​អាច​យកចិត្តទុកដាក់​អ្នក​បាន​យ៉ាង​ល្អ​ក្នុងអំឡុង​ខែ​ដំបូង និង​ឆ្នាំ​ដំបូង​នៃ​ការទាក់ទង​ស្រឡាញ់គ្នា​។ ប៉ុន្តែ​ពេលដែល​ចំណង់​ចូលចិត្ត​របស់គេ​ធ្លាក់ចុះ តើ​គាត់​នៅតែ​អាច​បង្ហាញ​អ្នក​ជាមួយនឹង​ការយកចិត្តទុកដាក់ ក្តីបារម្ភ និង​ភាព​អត់ធ្មត់​ដូច​ពេលដែល​គាត់​ជួប​អ្នក​ដំបូង​ទេ​? ឬ​គាត់​មិនអាច​យកចិត្តទុកដាក់​អំពី​អ្នក​បានល្អ​នៅពេល​ចាប់ផ្តើម តើ​អ្នក​នឹងមិន​និយាយថា​គាត់​ស្រឡាញ់​អ្នក ហើយ​បដិសេធ​ផ្តល់ជូន​អ្នក​នូវ​ការប្តេជ្ញាចិត្ត​?"​។​

​    ​"​ទោះជា​យ៉ាងណាក្តី ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល អ្នកនឹង​រកឃើញថា​គាត់​កាន់តែ​រំភើបចិត្ត​ចំពោះ​អ្នក ហើយ​រឿងនេះ​គឺ​អាស្រ័យ​លើ​អ្នក​ប៉ុណ្ណោះ​។ សូម្បីតែ​ពេលដែល​អ្នកបង្ក​កំហុស​មួយ គាត់​គឺជា​មនុស្ស​ម្នាក់​ដែលមាន​ភាពរឹងមាំ​ដែល​មិន​បង្ក​កំហឹង​ទាំងនោះ​ទៅលើ​អ្នក​ឡើយ​។ គាត់​ប្រើប្រាស់​កាយវិការ​របស់​គាត់​ដើម្បី​បញ្ជាក់ប្រាប់​អ្នក​ថា​គាត់​ស្រឡាញ់​កាន់តែខ្លាំង​ឡើង​"​។​

​    ​នាង​ក៏បាន​សរសេរថា "​ខ្ញុំ​ស្រឡាញ់​អ្នក មិនមែន​ដោយសារតែ​អ្នក​ល្អ​ប៉ុនណា​នោះឡើយ ប៉ុន្តែ​ដោយសារតែ​អ្នក​អាច​តស៊ូ​ដែល​បុរស​ភាគច្រើន​មិនអាច​ធ្វើបាន​"​។​

​    ​នាង​ក៏បាន​ប្រាប់​ទៅកាន់​បណ្តា​អ្នកគាំទ្រ​នាង​ផងដែរ​ថា នាង​សង្ឃឹមថា​ពួកគេ​នឹង​ជួប​បុរស​ម្នាក់​ដែល​លក្ខណៈ​ដូចនេះ​។​    ​
​    ​
​    ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក៏បាន​បង្ហាញ​ពី​ភាព​រីករាយ​ផងដែរ​ក្នុង​ការអាន​សេចក្តីប្រកាស​នៃ​ក្តី​ស្រឡាញ់​ដែល​បានបង្ហាញ​នៅក្នុង​បណ្តាញ​សង្គម​របស់​នាង​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់