adverise with khmeread Tiffany dance

អាល់ប៊ុមរបស់ Tiffany ជាប់ក្នុងតារាងចាត់ថ្នាក់ iTunes Worldwide

          ក្នុងរយៈ​ពេល​ប៉ុន្មាននាទី​មុន​ការសម្តែង​ជា​លក្ខណៈ​ទោល​លើក​ដំបូង​របស់​នាង Tiffany សមាជិក​របស់​ក្រុម​ចម្រៀង​ Girls`Generation បាន​បង្ហាញ​ឧស្សា​ហកម្ម​កម្សាន្ត​ថា នាងនឹងក្លាយជា​តារា​ម្នាក់​ដែល​គេមិនអាច​មើល​រំលង​បាន។

          កាលពីថ្ងៃពុធ Tiffany បាន​ចេញផ្សាយ​អាល់ប៊ុម​ចម្រៀងទោល​លើក​ដំបូង​របស់នាងដែលមានចំណងជើងថា “​I Just Wanna Dance”​ ។ ភ្លាម​ៗបន្ទាប់ពី​ចេញ​ផ្សាយ​ អាល់ប៊ុម​នេះបា​ន​ឡើង​មក​ឈរនៅ​ចំណាត់ថ្នាក់កំពូល​នៅលើ​តារាង​ចាត់ថ្នាក់បទចម្រៀងជា​ច្រើ​ន​នៅ​កូរ៉េ។

          អាល់ប៊ុមនេះបាន​បន្ត​ឈាន​ចូលតារាងចាត់ថ្នាក់ Worldwide iTunes Album Chart ជាមួយនឹងលេខ​រៀងទី​៩ ដោយក្លាយជា​អាល់ប៊ុម​លើក​ដំបូង​របស់​តារាចម្រៀងកូរ៉េ​ ដែលបាន​ជាប់នៅ​ក្នុង​ចំណាត់ថ្នាក់កំពូល​ទាំង​១០​៕

adverise with khmeread
ប្រភព៖ Viki

អ្នកនឹងចូលចិត្ត

មតិយោបល់