adverise with khmeread Untitled 1

សាហាវ​ណាស់​! ចាប់​បុរស​ស្បែក​ខ្មៅ​២​នាក់​លេបថ្នាំ​ញៀន​លាក់​ក្នុង​ពោះ​ជិត​២​គីឡូក្រាម​

    ភ្នំពេញ ៖ ប៉ូលិស​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​សមត្ថកិច្ច​គយ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ លាក់​ថ្នាំញៀន​៧០​ដុំ ស្មើ​ជិត​២​គីឡូក្រាម​ដោយ​លេប​ចូលក្នុង​ពោះ ។​

    ប៉ូលិស​និយាយថា  អនុវត្តតាម​បទបញ្ជា​របស់លោក​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការដឹកនាំ​បញ្ជារ​ផ្ទាល់ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគ​បាល​ជាតិ​ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក​ឧ​ត្ត​សេនីយ៍​ឯក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃទី ៩ ឧសភា ២០១៦ កន្លងទៅនេះ​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​អង្គភាព​គយ និង​ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ ២​នាក់ ។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​0KAFOR IFEANYI ANTHONY និង​ម្នាក់​ឈ្មោះ​ ADIBE PASCHAL​ជនជាតិ នី​ហ្ស៊េ​រី​យ៉ា​។ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​រកឃើញ និង​ដកហូត​ថ្នាំញៀន​ប្រភេទ កា​កូ​អ៊ី​ន​ចំនួន​៧០​ដុំ ទម្ងន់​ស្មើ​ជិត​២​គីឡូក្រាម ដែល​ជនសង្ស័យ​លេប​លាក់ទុក​នៅក្នុង​ពោះ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ស្បែក​ខ្មៅ​២​នាក់​នោះ​ត្រូវបាន​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់