adverise with khmeread A86d81dc 6aa3 4bd4 8d8e 744c5a674865

ទើបនឹង​សេព​ថ្នាំញៀន​ហើយ ប៉ូលិស​វ៉ៃខ្នោះ​ល្មម​!

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​មានប្រសាសន៍ថា​«​អនាគត​ធ្វើជា​ឪ​គេ ជា​ប្តី​គេ ជា​មេ​គ្រួសារ ចុះបើ​លោក​ប្អូនឯង​ប្រឹងប្រែង​សេព​គ្រឿងញៀន ចឹ​ង​តើ​អនាគត​ទៅជា​យ៉ាងណា​?? គ្មាន​អនាគត​ឡើយ​.... ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​!!! វា​គ្មាន​ចំណេញ​ទេ គឺ​មានតែ​អន្តរាយ​...»​។​

     លោក​អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​ខណៈពេល​ប៉ូលិស​ស្រុក​កៀនស្វាយ បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក​ ​នា​ថ្ងៃទី​១១​ឧសភា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

     ប៉ូលិស​ស្រុក​កៀនស្វាយ​បានឱ្យដឹងថា  ជនសង្ស័យ​មាន​គ្នា​៣ នាក់​ប្រុស​គេចខ្លួន​២​នាក់​គឺ​១.​ឈ្មោះ​ស៊ុន វិសាល​ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ខ្មែរ​) មុខរបរ​កម្មករ (​ឃាត់ខ្លួន​)២.​ឈ្មោះ  ភ័ក្ដ្រ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ខ្មែរ​) មុខរបរ​កម្មករ​(​គេចខ្លួន​) អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​និង​៣.​ឈ្មោះ សាល  ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​(​ខ្មែរ​) មិន​ស្គាល់​ទីលំនៅ​(​គេចខ្លួន​)​។ វត្ថុតាង​ចាប់យក កំទេច​ថ្នាំញៀន​នៅសល់​តិចតួច​ប្រើប្រាស់​រួច​។​

    ប៉ូលិស​បន្តថា   នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ដូច​ខាង លើ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​គគី​រ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា   មាន​មនុស្ស​ចំនួន​បីនាក់​កំពុង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​កោះ​បៀ ឃុំ​គគីរ​។​

     ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ក៍បាន​ជួប ឈ្មោះ​ស៊ុន វិសាល​ភេទ​ប្រុស   ដោយមាន​ការសង្ស័យ​ប៉ូលិស​បានធ្វើ​ការឆែកឆេ​រ​ឈ្មោះ​ស៊ុន វិសាល​ភេទ​ប្រុស​រក ឃើញ​ថ្នាំញៀន​នៅសល់ តិចតួច​នៅជាប់​និង​ខ្លួន រួច​ក៍​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។​

     នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ស៊ុន វិសាល​បាន​ឆ្លើយ​សារភាពថា​ខ្លួន ទើបតែ​ចេញពី​ជក់​ថ្នាំ​ជា មួយ​ឈ្មោះ  ភ័ក្ត្រ​និង​ឈ្មោះ​សាល​ភេទ​ប្រុស ហើយ​នៅសល់​កំទេច​ថ្នាំញៀន​តិចតួច​ខ្លួន​បាន​យក មក​ទុក​ប្រើប្រាស់​នៅ​ថ្ងៃក្រោយ​ទៀត​។​

      បន្ទាប់មក​ប៉ូលិស​ប៉ុ​ស្ដិ៍​បាន​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់