adverise with khmeread 33e54d5400000578 3576812 image a 21 1462535203894

អា​ថ៍កំ​បាំង​នៃ​ជំងឺ​របស់​នារី​ក្នុង​រូបគំនូរ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​ត្រូវបាន​រកឃើញ​

    ​ក្រោម​ពន្លឺ​ថ្ងៃ​ចែងចាំង នៅក្នុង​វាលស្មៅ​ពណ៌​លឿង​ព្រឿងៗ​ដ៏​វែង​មួយ ស្រីក្មេង​ម្នាក់​បាន​កំពុង​ដេក​លើដី​។​

​    ​ក្នុង​រូបភាព ក្មេងស្រី​នោះ​សម្លឹងមើល​ពី​ចម្ងាយ​ទៅផ្ទះ​មួយ ហើយ​ជើង​របស់​នាង​គឺ​មិនអាច​ដើរ​បានទេ ដោយ​នាង​ជា​ជនពិការ​។​

​    ​នេះ​គឺជា​រូបគំនូរ​ឈ្មោះ Christina's World ឆ្នាំ​១៩៤៨ របស់លោក Andrew Wyeth ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​មួយ​របស់​អាមេរិក​នៃ​សតវត្សរ៍​ទី ២០ ដែល​បាន​ទាក់ទាញ​ក្រុម​រិះគន់​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​    ​បន្ទាប់​ការពិភាក្សា​ជាច្រើន​ឆ្នាំ​អំពី​ជំងឺ​ដែល​ស្ត្រី​ម្នាក់នេះ​បានកើត​លើ​ខ្លួនប្រាណ  អ្នកជំនាញ​សរសៃប្រសាទ​ជឿថា​ពួកគេ​ទីបំផុត​បានដឹង​អំពី​ជំងឺ​ចម្លែក​របស់​នាង​ហើយ​។​

​    ​លោក Wyeth ត្រូវបាន​គេ​និយាយថា​បាន​បំផុសគំនិត​ក្នុងការ​គូររូប​ស្រី្ត​មា្ន​ក់ ឈ្មោះ Anna Christina Olson បន្ទាប់ពី​កំពុង​មើល​នាង​អង្គុយ​នៅ​វាល​លើ​ស្មៅ​ពី​បង្អួច​ផ្ទះ​របស់គាត់​។​

​    ​Christina ជា​មិត្ត​ភ័ក្តិ​និង​អ្នកជិតខាង​របស់លោក Wyeth ប៉ុន្ដែ​ជំងឺ​ចម្លែក​ធ្វើឱ្យ​នាង​បាត់បង់​សមត្ថភាព​ដើរ​និង​ត្រូវ​ប្រើ​ដៃ​របស់​នាង​ដើម្បី​ដើរ​ជំនួស​វិញ​។​

​    ​នាង​បាន​ស្លាប់​នៅ​អាយុ ៧៤ ឆ្នាំ ជាមួយនឹង​ជំងឺ​របស់​នាង តាមរយៈ​ប្រវត្តិសាស្ត្រ​ខ្លះ​ជឿថា​នាង​ឈឺ​ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់