adverise with khmeread Ranieri and aguero

លោក Claudio Ranieri និង Sergio Aguero ឈ្នះពានគ្រូបង្វឹកនិងកីឡាករឆ្នើមប្រចាំខែមេសា

          ពាន​រង្វាន់​ថ្មី​សម្រាប់​គ្រូបង្វឹក​សញ្ជាតិអ៊ីតាលីលោក Claudio Ranieri របស់​ក្លឹប Leicester City គឺ​ពាន​គ្រូបង្វឹក​ឆ្នើម​ប្រចាំខែ​មេសា​ ដែល​លោកទទួល​បាន​តែប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​​លើក​ពាន​ជើងឯកក្របខណ្ឌ​ PL។ លោក Ranieri បាន​យក​ឈ្នះ​លើ​បេក្ខភាព​ផ្សេងទៀតដូចជា​លោក Sam Allardyce លោក Manuel Pellegrini និង​លោក Jurgen Klopp។

          ចំណែក​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​មេសា​បាន​ទៅលើ​កីឡាករ​ Sergio Aguero ដែល​រក​បាន​៧គ្រាប់​ក្នុង​ប្រាំប្រកួត​កាល​ពី​ខែមុនហើយបានជួយ​ឲ្យ​City ដណ្តើម​កៅអី​សម្រាប់​ក្របខណ្ឌ​ឆេម​ពាន​លីក។

          កាលពីខែ​មុន​ក្រុម Leicester បាន​យក​ឈ្នះ​​ក្រុម​ Southampton Sunderland និង​ក្រុម​ Swansea ហើយ​​ស្មើ​ជាមួយ​នឹង​ក្រុម​ West Ham ដែល​ធ្វើ​ឲ្យ​ពួកគេ​​ខិត​ទៅរក​ពាន​ជើង​ឯក​ក្របខណ្ឌព្រីមីញ៉េ​លីក ហើយ​ទីបំផុត​ពួកគេ​បាន​លើក​ពាន​នេះ​កាល​ពី​ថ្ងៃទី​២​ខែ​ឧសភា​មែន៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់