adverise with khmeread Liv

អ្នកគាំទ្រ Liverpool មិនសប្បាយចិត្ត ដោយសារសំបុត្រឡើងថ្លៃ

          ​ បន្ទាប់​ពី​សំបុត្រ​សម្រាប់ការប្រកួត​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Europa League នៅ​ទីក្រុង​ Basel ត្រូវ​បាន​គេដាក់លក់​ក្នុង​តម្លៃ​លើសពី​៣០០០​ផោន ធ្វើឲ្យ​អ្នក​គាំ​ទ្រ​របស់ក្រុម Livepool ​ជា​ច្រើន​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។​សំបុត្រ​អាចរក​ជាវបា​ន​តាម​គេហទំព័រ ticketbis ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​រាប់ពាន់​ផោន​និង​មាន​តែ​១០.០០០​សន្លឹក​តែប៉ុណ្ណោះ។

          មាន​ការរិះគន់​ចំពោះ​ស្ថាប័ន UEFA ដែលរៀបចំ​ការ​ប្រកួត​នៅពហុកីឡា ដ្ឋាន St. Jakob Park ហើយ​គេរំពឹងថា អ្នក​គាំទ្រ​លីវើភូល​ជា​ច្រើន​នឹងធ្វើដំណើរ​ដោយគ្មាន​សំបុត្រ។

          អតីត​កីឡាករ​​ Livepool លោក John Aldridge បាន​សរសេរ​ថា “​Livepool​បាន​ឡើង​ដល់វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Europa League គឺជា​ជោគជ័យ​ដ៏ធំធេង ប៉ុន្តែ​អ្វីដែលគួរឲ្យ​អាម៉ាស់នោះគឺ​សំបុត្រមាន​ត្រឹម​១០.០០០​សន្លឹកប៉ុណ្ណោះ​”។“​វា​គួរឲ្យ​អស់សំណើចណាស់។ ពួកគេ​សម្រេចរៀបចំនៅ​ទីក្រុង​ដ៏តូច​មួយ។ ការ​សម្រេច​ចិត្ត​របស់ UEFA គឺ​មិន​សមហេតុផល​និង​គ្រោះថ្នាក់ណាស់”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់