យោងតាមវេបសាយបាងកកប៉ុស្តិ៍ មន្ត្រីគ្រប់គ្រងការប្រឡងពេទ្យថៃបានចាប់និស្សិតសកលវិទ្យាល័យពេទ្យ៣នាក់ ដែលបានលួចមើលឯកសារក្នុងពេលប្រឡង ដោយប្រើវ៉ែនតាភ្ជាប់កាមេរ៉ានិងនាឡិកាឆ្លាតដ៏ទំនើប។
លោក អាទិត្យ អ៊ូរ៉ៃរ៉ាត់ (Arthit Ourairat) នាយកគ្រប់គ្រងសកលវិទ្យាល័យ Rangsit បានបង្ហាញឧបករណ៍លួចមើលដ៏ទំនើបៗដែលរួមមានវ៉ែនតានិងកាមេរ៉ាអេឡិចត្រនិច និងនាឡិកាឆ្លាតដ៏ទំនើប ដែលត្រូវបានចាប់បានក្នុងពេលប្រឡងកាលពីថ្ងៃអាទិត្យ ហើយបានប្រកាសលុបចោលការប្រឡងពេទ្យនេះ បន្ទាប់ពីបករណ៍លួចមើលដ៏ទំនើបៗទាំងនេះត្រូវបានរកឃើញ។
និស្សិត៣នាក់ដែលត្រូវបានចាប់ខ្លួននេះ បានប្រើប្រាស់កាមេរ៉ាតូចដែលបិតជាប់នឹងដងវ៉ែនតាដើម្បីបញ្ជូនរូបភាព (អត្ថបទប្រឡង) ទៅឱ្យក្រុមរបស់ខ្លួននៅខាងក្រៅ ហើយចម្លើយត្រូវបានបញ្ជូនត្រឡប់ទៅនាឡិកាឆ្លាតដ៏ទំនើបនោះ។
និស្សិត៣នាក់ដែលត្រូវបានចាប់ខ្លួននេះ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ដែលនឹងត្រូវបានដកសិទ្ធិប្រឡង៕
