adverise with khmeread Rain web

ទីភ្នាក់ងាររបស់ រ៉េន គំរាមចាត់វិធានការច្បាប់ចំពោះអ្នកនិយាយប្រមាថ

          ជាថ្មីម្តងទៀត​ តារាចម្រៀងនិងតារាភាព​យន្ត​កូរ៉េ រ៉េន (Rain) ត្រូវបានរំខាន​ដោយ​សារ​​ពាក្យចចាមអារ៉ាម​គ្មានមូលដ្ឋាន​និង​ការអត្ថាធិប្បាយ​បែបព្យាបាទ។

          កាលពីថ្ងៃចន្ទ ទីភ្នាក់ងារ​របស់​តារាភាព​យន្តរូបនេះ​បាន​ប្រកាស​ពីផែនការ​តាម​ដាន​និង​រកមុខអ្នក​ដែល​ពាក់ព័ន្ធនឹង​ការផ្សព្វផ្សាយ​ពាក្យចចាមអារ៉ាម​ឬក៏​ការអត្ថាធិប្បាយ​បែប​ព្យាបាទចំពោះ រ៉េន ហើយថា នឹង​រារាំង​ការយាយី​បន្ថែម​ទៀត​​ដែល​បង្ក​ឡើងដោយ​សកម្មភាព​បែបនេះ។

          ក្រៅពីប្រកាសបែប​នេះ តំណាងរបស់ទីភ្នាក់ងារ​ដដែល​បាន​អះអាងថា ពួក​គេមាន​បំណងដោះស្រាយ​បញ្ហានេះតាម​ផ្លូវច្បាប់។

          តំណាងរូបនេះបាន​និយាយថា “យូរមកហើយ អ្នកគាំទ្រ​ជាច្រើនបាន​ផ្តល់​ព័ត៌មានទាក់ទិនការធ្វើអត្ថាធិប្បាយ​ដែលមាន​បំណងអាក្រក់។ រ៉េន បាន​ដឹង​ពី​ការអត្ថាធិប្បាយ​បែបនេះ ហើយ​ រ៉េន សង្ឃឹមថា យើងនឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះអ្នក​បង្ក​បញ្ហា​ទាំងនោះ”។

            តារា​ចម្រៀង​និងតារាភាព​យន្ត​កូរ៉េ​រូបនេះ​បានក្លាយជា​គោលដៅ​នៃការ​និយា​យមួល​បង្កាច់​និង​ប្រមាថ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្ថានភាព​នេះ​កាន់តែ​អា​ក្រក់ទៅៗពី​មួយ​ថ្ងៃទៅមួយថ្ងៃ៕

adverise with khmeread

មតិយោបល់