ស្ត្រីជនជាតិបារាំងក្មេងខ្ចីវ័យ១៩ឆ្នាំ បានធ្វើអត្តឃាតដោយដើរកាត់រថភ្លើងស្ថិតនៅជាយក្រុងប៉ារីស និងបានបង្ហោះផ្សាយផ្ទាល់នៅលើកម្មវិធី Periscope របស់បណ្ដាញសង្គម Twitter។
ប្រភពតុលាការបាននិយាយថា ស្ត្រីមិនស្គាល់ឈ្មោះរូបនេះបាននិយាយពីការចាប់រំលោភនិងឈ្មោះបុរសដែលបានរំលោភនាង អំឡុងពេលដែលនាងថតវីដេអូនោះមុនពេលហក់ចូលរថភ្លើង។
ការស៊ើបអង្កេតករណីអត្តឃាតនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងតំបន់ Egly ភាគខាងត្បូងទីក្រុងប៉ារីស។
ប្រភពនានានិយាយថា "ការវិភាគនៃទូរស័ព្ទនិងរកស្រាវជ្រាវវីដេអូកំពុងបន្តធ្វើឡើងនៅឡើយទេ"។ ប៉ូលិសបាននិយាយថា ពួកគេបានប្រាប់ត្រូវបានជូនដំណឹងអំពីអំពើអត្តឃាតនេះពីមនុស្សម្នាក់កំពុងមើលវីដេអូផ្សាយផ្ទាល់នៅលើ Periscope៕
