adverise with khmeread 1

ក្រោយ Sunderland ផ្តួល Everton ផុយៗ Rafael Benitez ទទួលរង​ការ​សើចចំអក​ពេញ​បណ្តាញ​សង្គម​

​    ​ខណៈដែល Sunderland បាន​ផ្តួល​ក្រុម Everton នៅក្នុង​លទ្ធផល ៣-០ កាលពី​យប់​ពុធ​ម្សិលមិញ​នេះ ទាំង​ក្រុម Newcastle និង Norwich គ្មាន​អ្វីដែល​ត្រូវ​សេសសល់​ទៀតឡើយ​សម្រាប់​សង្ឃឹម​បន្តជីវិត​ក្នុង​ក្របខ័ណ្ឌ Premier League ។​

​    ​ទោះបីជា​ក្រុម Norwich បាន​ផ្តួល Watford ក្នុង​លទ្ធផល ៤-២ នៅឯ​ទឹកដី Carrow Road ក៏ដោយ ក៏​ពួកគេ​នៅតែ​ត្រូវ​កាត់​ទៅលេង​នៅឯ​ក្របខ័ណ្ឌ Championship អង់គ្លេស​ដែលមាន ២៤​ក្លឹប ខណៈដែល Sunderland មាន​បួន​ពិន្ទុ​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​ជាមួយនឹង​ការប្រកួត​នៅ​សេសសល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​។​

​    ​ខណៈដែល​ក្រុម​ទាំងពីរ​ប្រឈមមុខ​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ បុរស​ម្នាក់​បាន​ផុងខ្លួន​ធ្លាក់ចូល​ក្នុងពេល​វេលា​ដ៏​លំបាក​មួយ​នេះ​គឺ Rafael Benitez ។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានចាប់ផ្តើម​រដូវ​កាល​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid ហើយ​បច្ចុប្បន្ន​បែរជា​មាន​វាសនា​បញ្ចប់​រដូវ​កាល​ជាមួយ​ក្រុម​ដែល​ត្រូវបាន​កាត់ចោល​ទៅកាន់​ក្របខ័ណ្ឌ Championship ។​

​    ​ហេតុផល​ទាំងនេះ​បាន​បង្កឱ្យមាន​ការ​សើចចំអក ជាមួយនឹង​ការកាត់ត​រូប​ត្លុក​នានា​ពាសពេញ​បណ្តាញ​សង្គម Twitter ពី​សំណាក់​បណ្តា​ប្រិយមិត្ត​បាល់ទាត់​ទៅលើ​គ្រូបង្វឹក​ដ៏​អភ័ព្វ​រូបនេះ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់