adverise with khmeread 13181204 1032539893499552 242672282 n

កំណាត់​ផ្លូវជាតិ​លេខ​១​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ដល់​ព្រែក​ឯង​ស្ទះចរាចរណ៍​រាប់​ម៉ោង​

    ភ្នំពេញ ៖ មាន​ប្រី​យ៍​មិត្ត​ខ្មែរ​រីដ​បាន​ផ្ញើ​រូបភាព​នៃ​ការកកស្ទះ​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស ដល់ ព្រែក​ឯង​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។​

    ការកកស្ទះ​ចរាចរណ៍​នេះ​គឺមាន​តាំងពី​ម៉ោង​៥​ល្ងាច រហូតមកទល់​ម៉ោ​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​១២​ឧសភា​នេះ នៅតែ​កកស្ទះ​ដដែល។​

    បងប្រុស​ម្នាក់​ដែល​ផ្ញើ​រូបភាព​មក​ខ្មែរ​រីដ​មាន​ឱ្យដឹងថា ការកកស្ទះ​នេះ​បណ្តាលមកពី​រថយន្ត​កុងតឺន័រ​ជាច្រើន​គ្រឿង​បាន​បើក​ពី​កៀនស្វាយ​តាមផ្លូវ​ជាតិ​លេខ​១​ចូល​ភ្នំពេញ និងមានអ្នកធ្វើដំណើរពីភ្នំពេញជាច្រើនថែមទៀត ជាហេតុធ្វើឱ្យសមត្ថកិច្ច​មិនអាច​ត្រួតត្រា​បានឡើយ។​

    លោក​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មេត្តា​ចាត់ការ​រឿង​កុងតឺន័រ​នេះ​ឱ្យបាន​ច្បាស់លាស់ និងមាន​ប្រសិទ្ធភាព។ បើ​ពុំ​ដូច្នេះ​ទេ ការកកស្ទះ ​និងការគ្រោះថ្នាក់​នឹង​បន្ត​កើតមាន​ជា​ដរាប។​

    សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៣-១៤​និង​១៥​ឧសភា​ឆ្នាំ​២០១៦ ជា​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ។ ដូចនេះ​មន្ត្រីរាជការ ពិសេស​កម្មករ កម្មការិនី​រោងចក្រ​បន្ទាប់ពី​ចេញ​ធ្វើការ​បាននាំគ្នា​សម្រុក​ទៅលេង​ស្រុកកំណើត ទើប​បណ្តាលឱ្យ​ផ្លូវជាតិ​មួយចំនួន​កកស្ទះ​ចរាចរណ៍​នា​ព្រលប់​ថ្ងៃនេះ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់