adverise with khmeread Dc773205 b47b 4621 b837 daeacea4f1bf

ចាប់បាន​ចោរ​ម្នាក់ តែ​ចោរ​២​នាក់​យក​ម៉ូតូ​ទៅ​បាត់​

     ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ប​ក្ឃ​ពួក​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​រួមជាមួយ​ពលរដ្ឋ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១២​ ឧសភា​ ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​ប្រហែល​៤ល្ងាច​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​អ្នកស្រុក​បានសម្រេច។​

     ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ខ្សាច់​អណ្តែត សហការ​ជាមួយ ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​មុខ ស​ញ្ញាសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូ​ត‌ូ​មួយគ្រឿង នៅ​ចំណុច​ភូមិ​ថ្មី​ទី​១ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ​។​‌​​

     ប៉ូលិស​បន្តថា ជនសង្ស័យ‌​ឈ្មោះ វី វិត ភេទ​ប្រុ​ស‌ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កាំ​ពី ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បក្សពួក​ចំនួន០២នាក់​ទៀត ទី១-​ឈ្មោះ កា​រា ភេទ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​ទី២- ឈ្មោះ ចិន ភេទ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ​គីឡូម៉ែត្រ​៣៥ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ បាន​ជិះ​ម៉ូតូ​ដែល​លួច​រត់គេច​​ខ្លួន​បាត់​។​

     ម៉ូតូ​ដែល​ចោរលួច​ម៉ាក​ហុងដា​ឌ្រី​ម C-125 ពណ៌​ខ្មៅ ស៊េ​រ‌ី​ឆ្នាំ២០១៥ ផ្លាកលេខ​ក្រចេះ ​1B-3992 ជា​កម្មសិទ្ធិ​របស់​ឈ្នោះ ហេង សញ្ញា ភេទ​ប្រុ​ស‌ អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​ធ្វើការ​ស្រាវជ្រាវ និងកសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់