adverise with khmeread C5f1cfdf cd21 493f 9048 4b8374f322b8

រតនគិរី​ចាប់​ម្នាក់​ពីបទ​លួច ព្រៃវែង​ចាប់​ម្នាក់​ពីបទ​រំលោភ​

     រតនគិរី ៖ ប៉ូលិស​ស្រុក​កូន​មុំ បាន​ឃាត់​បុរស​ម្នា​ក់នៅ​ថ្ងៃទី១២ ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៥ ​និង៣០នាទី ល្ងាច​នេះ​ពីបទ​លួច​ម៉ូតូ​អ្នកស្រុក នៅ​ចំណុច​ភូមិ៤ ឃុំត្រពាំង​ច្រេស ស្រុកកូន​មុំ ខេត្តរតនគិរី។​

     ប៉ូលិស​និយាយថា កម្លាំង​ជំនាញអធិការដ្ឋាន​ប៉ូលិស​ស្រុកកូន​មុំ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ ម៉ុ​ន ប្រុស ភេទប្រុស អាយុ ២០ឆ្នាំ ​ជនជាតិខ្មែរ ស្នាក់នៅភូមិឡា​អិន ឃុំតឺ​ន ស្រុកកូន​មុំ  ដែល​ជាប់​ពាក់​ព័​ន្ឋករណីចោរកម្ម លួច​ម៉ូតូ​កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ២០១៦ នៅ​ចំណុចភូមិល្អិន​ចំការ ឃុំតឺ​ន ស្រុកកូន​មុំ។​

     បច្ចុប្បន្ន កម្លាំង​អធិការ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី។​

     ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ពារាំង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​ម្នាក់​បានសម្រេច​កាលពី​យ​ប់ថ្ងៃទី១១ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ស្រះ​តា​ហម ចម្ងាយ២០០ម៉ែត្រ ខាងលិច​​ភូមិ​ជ្រៃ ឃុំ​ព្រៃ​ស្រឡិត ​ស្រុក​ពារាំង ខេត្តព្រៃវែង។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថា ភាព ភេទ​ប្រុស អាយុ២៤​ឆ្នាំ​នៅ ភូមិ​ជ្រៃ ឃុំ​ព្រៃ​ស្រឡិត បាន​ចាប់រំលោ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ឈ្មោះ ​អ​-​ឌ​-​ ភេទ​ស្រី  អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡិត រហូត​បានសម្រេច។​

     មូលហេតុ ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​រោងការ​ភូមិ​ក្រាំង សំដៅ​មក​ភូមិ​ជ្រៃ​ពេលមកដល់​កន្លែងកើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ជនរងគ្រោះ​តែម្តង។ ​លុះ​នៅ​ថ្ងៃទី១២ ខែ​ឧសភា ​ឆ្នាំ​២០១៦​ទើប​ជន​រង​​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ជូន​សមត្ថកិច្ច។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី៕
        

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់