adverise with khmeread Vicodin

ការសិក្សា​៖ គ្រឿងផ្សំ​របស់​ថ្នាំ​បំបាត់​ការឈឺចាប់​ធ្វើឱ្យ​មនុស្ស​ធ្លាក់ចុះ​នូវ​ទឹកចិត្ត​មេត្តាធម៌​

    ​ប្រសិនបើ​ការងារ ឬ​ចិត្តគំនិត​របស់​អ្នក​ផ្អែកទៅលើ​ទឹកចិត្ត​មេត្តាធម៌​ចំពោះ​អ្នកដទៃ ដូច្នេះ​លើក​ក្រោយ​លោកអ្នក​ប្រហែលជា​ត្រូវ​ពិចារណា​អំពី​ការ​លេបថ្នាំ Tylenol នៅពេលដែល​លោកអ្នក​ឈឺក្បាល​។ 

​    ​ក្នុងការ​សិក្សា​មួយ​ចេញផ្សាយ​ក្នុង​ព្រឹ​តិ្ត​ប័ត្រ​ព័ត៌មាន Social Cognitive and Affective Neuroscience ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​ជាតិ​សុខភាព (National Institutes of Health) និង​សាកលវិទ្យាល័យ​រដ្ឋ​អូ​ហៃ​យ៉ូ (Ohio State University) បាន​រ៉ាយរ៉ាប់​អំពី​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​ចំនួន​ពីរ ដែល​ពួកគេ​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​និស្សិត​ចំនួន ២០០ នាក់​។ 

​    ​ការសន្និដ្ឋាន​របស់​ពួកគេ​គឺ​៖ ជាតិ Acetaminophen ជា​គ្រឿងផ្សំ​ទូទៅ​សម្រាប់​ថ្នាំ​បំបាត់​ការឈឺចាប់​និយម​ប្រើ​នៅ​អាមេរិក អាច​បន្ថយ​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ក្នុងការ​បញ្ចេញ​ក្តីមេត្តា​ធម៌​ចំពោះ​ការឈឺចាប់​របស់​អ្នកដទៃ មិន​ថា​វា​ជាការ​ឈឺចាប់​រាងកាយ ឬ​ផ្លូវចិត្ត​នោះឡើយ​។ 

​    ​អ្នកនិពន្ធ​លោក Baldwin Way ដែលជា​អ្នក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ​រដ្ឋ​អូ​ហៃ​យ៉ូ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​យើង​មិនដឹងថា​ហេតុអ្វី​បានជា​សារជាតិ Acetaminophen មាន​ឥទ្ធិពល​បែបនេះ ប៉ុន្តែ​វា​ជា​រឿង​ពាក់ព័ន្ធ​។ មេត្តាធម៌​គឺជា​រឿង​សំខាន់​។ ប្រសិនបើ​អ្នក​កំពុងមាន​ជម្លោះ​ជាមួយ​ប្តី​ឬ​ប្រពន្ធ ហើយ​អ្នក​ទើបតែ​ផឹក​សារជាតិ Acetaminophen ការសិក្សា​នេះ​លើកឡើងថា អ្នក​ច្បាស់​ជា​ពុំ​សូវ​យល់​ពីអ្វី​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដែល​ធ្វើឱ្យ​ឈឺចាប់​ដល់​អារម្មណ៍​របស់​ដៃគូ​នោះទេ​"៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់